ជាពិសេស លោក Thich Phuoc Hue យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសិក្សា កសាងសង្គមមួយផ្តោតទៅលើការសិក្សានៅតំបន់។ ព្រះមហាថេរៈ Thich Phuoc Hue បានឲ្យដឹងថា អត្មាតែងតែចលនាភិក្ខុ  ភិក្ខុនី ពុទ្ធបរិស័ទចូលរួមសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ លើកទឹកចិត្តក្នុងការសិក្សា តាមរយៈនោះ ប្រជាជនជាច្រើនបានសហការជាមួយសាលា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជូនអំណោយដល់សិស្សក្រីក្រដែលសង្វាតរៀនសូត្រ។

leftcenterrightdel
ព្រះមហាថេរៈ Thich Phuoc Hue ទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនស្រុក Tam Nong

ទន្ទឹមនឹងនោះ ព្រះមហាថេរៈ Thich Phuoc Hue នៅតែកសាងមូលនិធិលើកទឹកចិត្តក្នុងការសិក្សានៅវត្តឲ្យអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃចំពោះសិស្សក្រីក្រ គិតជាទឹកប្រាក់មានតម្លៃសរុបជាង ២០០ លានដុង។ លោក Le Thanh Hung ប្រធានសមាគមលើកទឹកចិត្តការសិក្សា និងវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្ត ស្រុក Tam Nong បានឲ្យដឹងថា ព្រះមហាថេរៈ Thich Phuoc Hue ភិក្ខុ ភិក្ខុនី និងពុទ្ធបរិស័ទនៅវត្ត Que Huong ជាគំរូក្នុងការលើកទឹកចិត្តការសិក្សានៅតំបន់មូលដ្ឋាន។ ដោយមានសកម្មភាពជាក់ស្ដែង ប្រកបដោយអត្ថន័យ ព្រះមហាថេរៈ Thich Phuoc Hue មានការរួមវិភាគទានជាច្រើនក្នុងការសិក្សា និងការកសាងសង្គមផ្តោតទៅលើការសិក្សានៅស្រុក Tam Nong។

ដោយសារមានស្នាដៃល្អក្នុងការអនុវត្តគម្រោង “ជម្រុញចលនាសិក្សាអស់មួយជីវភាពក្នុងគ្រួសារ សហគមន៍ ដំណាក់កាល ២០១៥-២០២០” ព្រះមហាថេរៈ Thich Phuoc Hue បានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនស្រុក Tam Nong៕

បកប្រែដោយ Thuy Anh