អត្ថបទនេះបញ្ជាក់ថា សមិទ្ធិផលសេដ្ឋកិច្ច និងនយោបាយទាំងឡាយរបស់វៀតណាមនៅឆ្នាំ ២០២០ បានមកពីកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរីករាលដាល Covid-19 ដោយមានវិធានការប្រសិទ្ធភាពក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃរោគរាតត្បាតលើសកម្មភាពសេដ្ឋកិច្ច។

leftcenterrightdel
សារព័ត៌មានម៉ាឡេស៊ី បានសន្និដ្ឋានថា វៀតណាមនឹងរក្សាការអភិវឌ្ឍ ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ (រូបថតឧទាហរណ៍៖ vnanet.vn)

អត្ថបទបានវាយតម្លៃលើលទ្ធផលនៃការទប់ទល់នឹងជំងឺរាតត្បាតរបស់វៀតណាម។ ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរោគរាតត្បាត Covid-19 បានជួយវៀតណាមសម្រេចបានលទ្ធផលល្អជាងប្រទេសជិតខាងក្នុងតំបន់ដោយមានកំណើនសេដ្ឋកិច្ច ២,៩១% ក្នុងឆ្នាំ ២០២០ ជាមួយគ្នានោះ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាមត្រូវបានវាយតម្លៃខ្ពស់ដោយតំបន់ និងអន្តរជាតិនៅ​ពេលដែលដាក់ចេញនូវផែនការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកទាំងឡាយក្នុងការទប់ស្កាត់ការរីក​រាលដាលនៃជំងឺរាតត្បាត និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញដែលប៉ះពាល់ដល់ប្រទេសជាសមាជិក។

អត្ថបទបានបង្ហាញថា វៀតណាមបានអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗដូចជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងការសម្របសម្រួលគ្នាក្នុងចំណោមស្ថាប័នអនុវត្តច្បាប់អាស៊ាន។

អត្ថបទនេះក៏បានវាយតម្លៃលើការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់វៀតណាមនៅសម័យប្រជុំលើកទី១១ នៃរដ្ឋសភានីតិកាលទី១៤ និង​សំដែងនូវការជឿជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងបន្តដឹកនាំវៀតណាមឲ្យក្លាយទៅជាប្រទេសរីកចម្រើនយ៉ាងខ្លាំងក្លា។

យោងតាមអត្ថបទឲ្យដឹងថា ក្នុងបរិបទដែលពោរពេញទៅដោយបញ្ហាប្រឈមនៅប្រទេសមួយចំនួនក្នុងតំបន់ដោយសារស្ថានភាពអស្ថិរភាពនយោបាយផ្ទៃក្នុង ខណៈដែលវៀតណាមបានក្លាយជាប្រទេសមួយមានសុខសន្ដិភាពជាមួយនឹងរដ្ឋាភិបាលដ៏ខ្លាំងក្លា រួមចំណែកធានាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Pham Diep