កិច្ចសន្ទនាត្រូវបានរៀបចំក្នុងបំណងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរួមវៀតណាម-អង្គការសហប្រជាជាតិ (OSP) សម្រាប់ដំណាក់កាល ២០១៧-២០២១ ដាក់ចេញទិសដៅអាទិភាព និងវិធានការសមស្របដើម្បីអង្គការសហប្រជាជាតិបង្កើនជំនួយសម្រាប់វៀតណាម ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ដំណាក់កាល ២០២១-២០៣០ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០២១-២០២៥ និងរបៀបវារៈឆ្នាំ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តីការបរទេស Le Hoai Trung ជាអធិបតីនៃកិច្ចសន្ទនា (រូបថត៖ baoquocte.vn)

ក្នុងកិច្ចសន្ទនា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោក Kamal Malhotra បានស្នើឲ្យបន្តផ្តោតទៅលើវិស័យចំនួន៤ (មនុស្ស ភពផែនដី វិបុលភាព និងសន្តិភាព) ក្នុងផែនការ OSP សម្រាប់ដំណាក់កាល ២០១៧-២០២១ នៅក្នុងដំណាក់កាលថ្មី ប៉ុន្តែ កែតម្រូវតាមស្ថានភាពថ្មី និងតម្រូវការរបស់វៀតណាមនៅបច្ចុប្បន្ន។

លោក Le Hoai Trung សង្កត់ធ្ងន់ថា ក្នុងការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់ដំណាក់កាល ២០២២-២០២៦ អង្គការសហប្រជាជាតិគប្បីបង្កើនការផ្ដល់យោបល់លើគោលនយោបាយ ចែករំលែកបទពិសោធន៍ និងជួយវៀតណាមក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវសេដ្ឋកិច្ច និងសង្គម។ លោករំពឹងថា អង្គការសហប្រជាជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម នឹងពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីមានដំណោះស្រាយសមស្របនឹងស្ថានភាព៕

បកប្រែដោយ Thuy Anh