យោងតាមការព្យាករណ៍របស់ធនាគារ Standard Chartered Bank ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើន ៣% ក្នុងឆ្នាំ ២០២០ នេះហើយនឹងកើនរហូតដល់ ៧.៨% នៅឆ្នាំ ២០២១ ជាពុំខាន។ សកម្មភាពប្រើប្រាស់ ក៏កើនឡើង ដោយសារកត្តាទីផ្សារត្រូវបានកែលម្អ និងមានការពន្លឿន ផលិតកម្ម ហើយនឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់នៅត្រីមាសទី ៤ ឆ្នាំ ២០២០។

leftcenterrightdel
Standard Chartered ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៣% ក្នុងឆ្នាំ ២០២០ នេះ (រូបថត៖ VGP)

តាមការព្យាករណ៍របស់ធនាគារ Standard Chartered Bank ក៏ស្របគ្នានឹងការព្យាករណ៍ដែលអង្គការហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត បាននាំចេញមុននេះផងដែរ។ ពោលគឺ នាពេលថ្មីៗនេះធនាគារ United Overseas Bank (UOB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមពេញមួយឆ្នាំ ២០២០ សម្រេចបានត្រឹមតែ ២.៨%  ប៉ុណ្ណោះ ប៉ុន្តែនឹងកើនឡើងយ៉ាងខ្លាំងដល់ ៧.១% នៅឆ្នាំ ២០២១ ។

មុននោះ ធនាគារ HSBC ក៏បានប្រកាសរបាយការណ៍មួយដែលមានឈ្មោះថា “Asia Economics: It’s about stamina” ក្នុងនោះ ក្រុមស្រាវជ្រាវសេដ្ឋកិច្ចរបស់ HSBC បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះនឹងឈានដល់ ២.៦%។ នៅឆ្នាំ ២០២១ ធនាគារ HSBC ជឿជាក់ថា វៀតណាមនឹងទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃបច្ចេកវិទ្យានិងលំហូរទុន FDI មានស្ថិរភាព។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២១ ត្រូវបានរំពឹងទុកថា នឹងឈានដល់ ៨.១%។ សូមកត់សម្គាល់ថា ដោយសារស្នាដៃទទួលបានលើវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រភពធនធាន នាពេលថ្មីៗនេះ វៀតណាមបានស្ថិតក្នុងក្នុងចំណាត់ថ្នាក់លេខ ១២ នៃសន្ទស្សន៍ថាមពលអាស៊ី ២០២០៕

តាម vovworld