នៅក្នុងក្របខ័ណ្ឌនៃ AMM 53 នឹងមានកិច្ចប្រជុំនានារួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៣, កិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៧, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ (PMC) ជាមួយដៃគូសន្ទនាចំនួន១០, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣ (APT) លើកទី ២១, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជាន់ខ្ពស់អាស៊ីបូព៌ា លើកទី ១០, វេទិកាតំបន់អាស៊ាន ( ARF) លើកទី២៧, សម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រាប់ការអភិវឌ្ឍអនុតំបន់, កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការបង្កើនតួនាទីរបស់ស្ត្រីសម្រាប់​សន្តិភាព និងសន្តិសុខប្រកបដោយចីរភាព និងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស។

leftcenterrightdel
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅខែមករា ឆ្នាំ២០២០ នៅខេត្ត​ Khanh Hoa ប្រទេស​វៀត​ណាម (រូប​ថត៖ TGVN) 

កិច្ចប្រជុំលើកនេះក៏ផ្តោតលើការវាយតម្លៃលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការតភ្ជាប់ ការអភិវឌ្ឍអនុតំបន់ និងកសាងវិធីសាស្រ្តថ្មីក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក៏ដូចជាលើកកម្ពស់អត្តសញ្ញាណ និងគំនិតរបស់សហគមន៍តាមរយៈការជួបប្រាស្រ័យ ការ​ផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការ និងសមាគមប្រជាជន៕

បកប្រែដោយ Thanh Cong