ក្នុងជំនួប លោក Le Quoc Phong បានឲ្យដឹងថា មជ្ឈិមសម្ព័ន្ធយុវជនតែងតែយកចិត្តទុកដាក់ដល់កិច្ចសហការជាមួយអង្គការ UNESCO និងទីភ្នាក់ងារសម្រាប់យុវជនរបស់ UNESCO។ លោករំពឹងថា លោក Michael Croft នឹងជួយតភ្ជាប់ និងរៀបចំសកម្មភាពសហប្រតិបត្តិការច្រើនថែមទៀតរវាងមជ្ឈិមសម្ព័ន្ធយុវជននិងស្ថាប័នតំណាង UNESCO ប្រចាំនៅវៀតណាម នៅពេលខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vovworld.vn)

ក្នុងឱកាសនេះ លោក Michael Croft បានឲ្យដឹងថា នៅពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាង UNESCO និងមជ្ឈិមសម្ព័ន្ធយុវជនត្រូវបានរៀបចំល្អ ដោយសារកម្លាំងយុវជន និងកម្មវិធីយុវជនគឺជាកម្មវិធីសំខាន់របស់ UNESCO។ និន្នាការយុវជនជាកត្តាសំខាន់មិនត្រឹមតែក្នុងសកម្មភាពរបស់ UNESCO នៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក្នុងសកម្មភាពរបស់ UNESCO នៅជុំវិញពិភពលោកទៀតផង៕

បកប្រែដោយ Thuy Anh