ក្រោម​សំនួរថា “តើគ្រួសារមានន័យអ្វីសម្រាប់អ្នក?” Agora បានបំផុសការប្រឡងរូបថត #family 2020 តាមកម្មវិធីទូរស័ព្ទដៃនាថ្ងៃទី២៤ ខែមេសា។

leftcenterrightdel
រូបថតដែល​ទទួលបាន​ពាន់រង្វាន់របស់អ្នកថតរូបជនជាតិវៀតណាម @karykan (រូបថត៖​ anninhthudo.vn)

 

អ្នកថតរូបជនជាតិវៀតណាមមានឈ្មោះ​គណនី @karykan (ឈ្មោះដែលអ្នកថតរូបបានចុះឈ្មោះចូលរួមការប្រឡង) បានឈ្នះវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបានការបោះឆ្នោតជ្រើសរើសច្រើនបំផុតពីទស្សនិកជនទូទាំងពិភពលោក។ រូបថតរបស់អ្នកថតរូប @karykan បានពិពណ៌នាអំពីសុភមង្គលក្នុងគ្រួសារនាពេលអស្ដង្គតដ៏ស្រស់ស្អាត បន្ទាប់ពីមួយថ្ងៃធ្វើការនៅវាលស្រែ នៅខេត្ត Dak Lak នៃប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh