នាពេលថ្មីៗនេះ គេហទំព័រ mckinsey.com របស់អាមេរិក បានចុះផ្សាយអត្ថបទមួយអំពីសមត្ថភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម បន្ទាប់ពីភាពជោគជ័យក្នុងការគ្រប់គ្រងរោគរាតត្បាត Covid-19។ ក្នុងរយៈពេលជាង ២ ខែកន្លងមក វៀតណាមមិនរកឃើញករណីណាមួយដែលឆ្លងមេរោគ Covid-19 នៅក្នុងសហគមន៍ទេ។ ហេតុដូច្នេះ វៀតណាមត្រូវបានគេចាត់ទុកជាប្រទេសមួយដែលសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងរោគរាតត្បាត និងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងដែលបើកសេដ្ឋកិច្ចយ៉ាងពេញលេញឡើងវិញ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមអត្ថបទនេះ វៀតណាមបានអភិវឌ្ឍវិស័យសេដ្ឋកិច្ចដ៏ល្អប្រសើរជាងប្រទេសជាច្រើន ទោះបីមិនទាន់បានរួចផុតពីការលំបាកក៏ដោយ។ ឆ្នាំនេះនឹងបន្តជាឆ្នាំដែលមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងបង្កើនល្បឿននៅឆ្នាំក្រោយ។ ប្រសិនបើវៀតណាមមានលទ្ធភាពរក្សាភាពជោគជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងជំងឺ Covid-19 ព្រមទាំងផ្លាស់ប្តូររចនាសម្ព័ន្ធសមស្របដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅទសវត្សក្រោយនោះ វៀតណាមមិនត្រឹមតែអាចដណ្តើមបានឋានៈសេដ្ឋកិច្ចរបស់ខ្លួនមុនពេលនៃការរីករាលដាលនៃរោគរាតត្បាតប៉ុណ្ណោះទេ ថែមទាំងជម្រុញឱ្យមានសន្ទុះកំណើនសេដ្ឋកិច្ចថ្មីទៀតផង៕

បកប្រែដោយ Huyen Trang