សំណួរ និងចម្លើយអំពីគោលនយោបាយ ច្បាប់ ស្តីពីការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាព
កប.អនឡាញ-សារកថា៖ ការពង្រឹងការផ្សព្វផ្សាយ និងឃោសនា របបគោលនយោបាយ និងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព។ ចាប់ពីលេខតទៅ កាសែតកងទ័ពប្រជាជននឹងសហការ ជាមួយស្ថាប័នធានារ៉ាប់រងក្រសួងការពារប្រទេស បើកខ្ទង់ព័ត៌មាន៖ “សំណួរនិងចម្លើយអំពីគោលនយោបាយ និងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាព”។ ខ្ទង់ព័ត៌មាននេះ នឹងត្រូវបានផ្សាយជាប្រចាំសប្តាហ៍ នៅលើទំព័រទី២ នៃកាសែតកងទ័ពប្រជាជន ប្រចាំថ្ងៃ។
ការកំណត់ភារកិច្ចក្នុងការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់កយោធិន
លោក Nguyen Van Nam កំពុងបម្រើការងារនៅ ប្រភេទទ័ពការពារដែនអាកាស និងទ័ពជើងអាកាស សួរថា៖ យើងដឹងថា ការអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាព សំរាប់យោធិនដែលទាក់ទិននឹង ក្រសួង ស្ថាប័នមួយចំនួនទាំងក្នុងនិងក្រៅកងទ័ព។ តើកាសែត អាចពន្យល់ឲ្យដឹងអំពីភារកិច្ចរបស់គ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់យោធិន?
ចម្លើយ៖ មាត្រា 7c នៃច្បាប់ធានារ៉ាប់រងសុខភាព បានធ្វើវិសោធនកម្មឆ្នាំ២០១៤ បានកំណត់នូវការទទួលខុសត្រូវក្នុងការអនុវត្តការធានារ៉ាប់រងសុខភាពនៃក្រសួងការពារប្រទេសដូចខាងក្រោម៖ ការបញ្ជា គ្រប់គ្រង ណែនាំ និងរៀបចំការអនុវត្ត ការធានារ៉ាប់រង សុខភាពសម្រាប់មុខសញ្ញា ដែលកំពុងធ្វើការ សិក្សា នៅក្នុងក្របខ័ណ្ឌកងទ័ព និងញាតិសន្តានរបស់យោធិន។ ធ្វើបញ្ជីរាយនាម និងផ្តល់នូវបញ្ជីរាយនាមផ្តល់ ប័ណ្ណធានារ៉ាប់រងសុខភាពសំរាប់សាច់ញាត្តិនៃយោធិន សម្រាប់អង្គការធានារ៉ាប់រងសុខភាព។ ត្រួតពិនិត្យការ អនុវត្តច្បាប់ស្តីពីទំនួលខុសត្រូវចូលរួមក្នុងការធានារ៉ាប់រងសុខភាព សម្រាប់មុខសញ្ញាទាំងឡាយរបស់ ក្រសួងការពារប្រទេស។ សំរបសំរួលជាមួយក្រសួង សុខាភិបាល កម្មាភិបាល ស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំ រាល់មជ្ឈមណ្ឌលថែទាំសុខភាព ព្យាបាលជំងឺចំណុះ ក្រសួងការពារប្រទេស កិច្ចសន្យាធានារ៉ាប់រងសុខភាព ជាមួយស្ថាប័នធានារ៉ាប់រងសង្គមដើម្បីពិនិត្យសុខភាព ព្យាបាលជំងឺសម្រាប់មុខសញ្ញាដែលចូលរួមក្នុង ការធានារ៉ាប់រងសុខភាព។
- មាត្រា ២៧ និង ២៨ អនុក្រឹត្យលេខ 70/2015 ND-CP ចុះថ្ងៃទី ១ កញ្ញា ឆ្នាំ ២០១៥ បានកំណត់ពី ការទទួលខុសត្រូវរបស់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ក្នុងការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់យោធិនដូចខាងក្រោម៖ បញ្ជា និងសំរបសំរួលជាមួយនឹង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ណែនាំការអនុវត្ត នូវរាល់មាត្រា និងបទបញ្ជាដែលបាន កំណត់ដោយរដ្ឋាភិបាលក្នុងការធានារ៉ាប់រងសុខភាព សម្រាប់យោធិន។ ពង្រឹង និងបំពេញបន្ថែម អង្គការធានារ៉ាប់រងសុខភាព និងមណ្ឌលថែទាំសុខភាព ចំណុះក្រសួងការពារប្រទេស ដើម្បីបំពេញតាមការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់យោធិន។
- កថាខណ្ឌទី ១ មាត្រា ២៨ នៃអនុក្រឹត្យលេខ 70/2015 /ND-CP បានកំណត់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានការទទួលខុសត្រូវដើម្បីដឹកនាំនិងណែនាំ ស្ថាប័នមូលដ្ឋានពិនិត្យព្យាបាលជំងឺ អង្គការពិនិត្យ ព្យាបាលជំងឺសម្រាប់ការធានារ៉ាប់រងសុខភាពសម្រាប់យោធិន។
- មាត្រា ២១ សារាចរអន្តរក្រសួងលេខ 85/2016/ TTLT-BYT-BTC ចុះថ្ងៃទី 20-6-2016 បានកំណត់ពីភារកិច្ច របស់គ្រប់មន្ទីរសុខាភិបាលខេត្ត ទីក្រុង ក្នុងការអនុវត្ត ការធានារ៉ាប់រងសុខភាពសម្រាប់យោធិនដូចខាងក្រោម ៖ ដឹកនាំ និងសំរបសំរួលជាមួយ ស្ថាប័នធានារ៉ាប់រង សង្គមខេត្ត និងក្រុងដើម្បីផ្សព្វផ្សាយ ដឹកនាំ និងណែនាំ រាល់មណ្ឌលសុខាភិបាលមានភារកិច្ចក្នុងការព្យាបាល និងការផ្ទេរការព្យាបាលចំពោះយោធិន។ សហការ ជាមួយស្ថាប័នធានារ៉ាប់រងសង្គមខេត្ត ក្រុង ដើម្បី ណែនាំពីការចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការពិនិត្យ ព្យាបាលធានារ៉ាប់រងជាមួយគ្រឹះស្ថានពេទ្យដែលបំពេញបានលក្ខខណ្ឌទាំងអស់សម្រាប់ការពិនិត្យសុខភាព និងការព្យាបាលធានារ៉ាប់រងសម្រាប់យោធិន។
- មាត្រា ២០ សារាចរអន្តរក្រសួងលេខ 85/2016/ TTLT-BYT-BTC បានកំណត់ពីការធានារ៉ាប់រងសង្គម វៀតណាមក្នុងការអនុវត្តការធានារ៉ាប់រងសុខភាព សម្រាប់យោធិនដូចតទៅ៖ ដឹកនាំ ណែនាំ ស្ថាប័នធានារ៉ាប់រងសង្គមយោធា ឲ្យអនុវត្តការ ធានារ៉ាប់រងសុខភាពសម្រាប់យោធិនស្របតាមការរៀបចំក្របខ័ណ្ឌកម្មាភិបាល លក្ខណៈសកម្មភាពយោធា។ ដឹកនាំស្ថាប័នធានារ៉ាប់រងសង្គមរបស់ខេត្តក្រុងដើម្បី អនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់អ្នកដែលធ្វើការ សំខាន់ៗនៃក្រសួង ស្ថាប័ន និងមូលដ្ឋាន។ ចុះហត្ថលេខាកិច្ចសន្យាធានារ៉ាប់រងសុខភាពជាមួយនិងបណ្តាស្ថាប័នសុខាភិបាលក្នុងនិងក្រៅកងទ័ពដើម្បី ធានាផលប្រយោជន៍សម្រាប់យោធិន។ ដឹកនាំ ស្ថាប័ន ធានារ៉ាប់រងសង្គមខេត្ត ក្រុង ធ្វើបុរេប្រទានថវិកា ពិនិត្យលើចំណាយ លើថ្លៃពិនិត្យ និងព្យាបាលតាមការ ធានារ៉ាប់រងសុខភាពសម្រាប់យោធិន៕
អស់លោកអ្នកអាចផ្ញើរព័ត៌មាន និងសំណួរដែលត្រូវការពន្យល់ ឬអធិប្បាយមកកាន់ ការិយាល័យកិច្ចការបក្ស កិច្ចការនយោបាយ កាសែតកងទ័ពប្រជាជនលេខ 7 Phan Dinh Phung, Ha Noi។ ទូរស័ព្ទ: 069.696.514; 024.37478610; អ៊ីម៉ែល: chinhtriqdnd@yahoo.com.vn
បកប្រែដោយ Minh Trung