នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជួបសំណេះសំណាល ផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យផ្សេងៗ ជាពិសេសគឺគោលនយោបាយទាក់ទាញនឹងការវិនិយោគ និងគោលការណ៍អភិវឌ្ឍពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសនានា ក្នុងនោះ វៀតណាមមានតួនាទីសំខាន់។

leftcenterrightdel
សភាពាណិជ្ជកម្មខេត្តតាកែវ ផ្លាស់ប្តូរពាណិជ្ជកម្មជាមួយសមាគមធុរកិច្ចខេត្ត An Giang ​(រូបថត៖ baoangiang.com.vn)

ទន្ទឹមនឹងនោះ ធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីស្ដីពីសេដ្ឋកិច្ចរបស់កម្ពុជា និងវៀតណាម សម្រាប់សហគមន៍ធុរកិច្ច ស្តាប់ និងចែករំលែកការលំបាករបស់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh