អញ្ជើញមានប្រសាសន៍ក្នុងពិធីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គម្រោងស្ដូបមិត្តភាពកម្ពុជា-វៀតណាមនៅខេត្តស្វាយរៀងនិយាយដោយឡែក និងស្ដូបមិត្តភាពកម្ពុជា-វៀតណាមទាំង ២៣ និយាយរួមគឺការរម្លឹកគុណដល់ជំនួយទាន់ពេលវេលា ស្មោះស្ម័គ្រ និងថ្លៃថ្នូរដែលប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាមផ្ដល់ដល់កម្ពុជា ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបុព្វហេតុកសាង អភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែសម្បូរ និងរឹងមាំដូចសព្វថ្ងៃនេះ។ លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា គម្រោងស្តូបមិត្តភាពកម្ពុជា-វៀតណាម ក៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ រួមចំណែកអប់រំជំនាន់ក្រោយអំពីតម្លៃនៃសន្តិភាព សេរីភាព ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាត់ខ្សែបូសម្ពោធស្ដូបមិត្តភាព (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណប្សប្រជាជនកម្ពុជា បានអះអាងថា កម្ពុជា និងវៀតណាម គឺជាអ្នកជិតខាងល្អ និងជាមិត្តល្អ ដោយបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាមួយគ្នាក្នុងដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ប្រទេសទាំងពីរបានឈានចូលទំព័រថ្មីក្នុងប្រវត្តិសាស្ត្រ សម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ ចូលរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ វិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ និងប្រជាជនកម្ពុជា សូមរម្លឹកគុណ និងចាត់ទុកសំណង់នេះជានិមិត្តរូបពិសេស រួមចំណែកពូនជ្រំ ពង្រឹងនិងពង្រីកប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាម ឲ្យរឹងមាំ និងយូរអង្វែងតទៅទៀត៕

បកប្រែដោយ Thuy Anh