អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។

leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំ

យោងតាមរបាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្នុងស្មារតីជឿទុកចិត្ត កិច្ចសហប្រតិបត្តិការ ភាពជិតស្និទ្ធ និងការយោគយល់គ្នាទៅវិញទៅមក នគរបាលនៃខេត្តទាំងពីរបានសហការគ្នាយ៉ាងល្អក្នុងការបង្ការ និងបង្រ្កាបបទល្មើស និងធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ជាពិសេសការសម្របសម្រួលការពារសុវត្ថិភាពបង្គោលព្រំដែន ការពារដំណើរទស្សនកិច្ច និងសកម្មភាពផ្លាស់ប្តូរការងាររវាងអាជ្ញាធរ និងនគរបាលនៃខេត្តទាំងពីរ។ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ទន្ទឹមនឹងនោះ សម្របសម្រួលបង្កើតលក្ខខណ្ឌអំណោយផលក្នុងការដោះស្រាយឯកសារផ្លូវច្បាប់ជូនប្រជាពលរដ្ឋដែលមានដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីអាចរស់នៅ និងប្រកបអាជីវកម្មដោយស្ថិរភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនគរបាលខេត្តទាំងពីរក៏បានឯកភាពលើខ្លឹមសារកិច្ចសហប្រតិបត្តិការចំនួន១២ ក្នុងឆ្នាំ២០២៤ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍ។ ជាពិសេស នគរបាលនៃខេត្តទាំងពីរនឹងសហការគ្នាបានល្អដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រប់ប្រភេទ ព្រមទាំងដោះស្រាយបញ្ហាស្មុគស្មាញនៅតាមព្រំដែនប្រកប​ដោយស្ថិរភាព។ បំពេញបានល្អនូវការងារផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយឱ្យបានទាន់ពេលវេលានូវករណីប្រជាពលរដ្ឋនៃប្រទេស​ទាំងពីរល្មើសច្បាប់ រួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព ភាពជិតស្និទ្ធ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃខេត្តទាំងពីរ និងតំបន់ព្រំដែនខេត្ត Dong Thap - ខេត្តព្រៃវែងឲ្យកាន់តែល្អប្រសើរ​ថែម​ទៀត៕

បកប្រែដោយ Duy Hoan