ក្នុងឆ្នាំ ២០០៩ មិត្តហ្វូនបានបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយត្រូវបានសម្គាល់ជាប្រតិបត្តិករបណ្តាញទីមួយរបស់ Viettel នៅទីផ្សារបរទេស។ ដោយឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើននាពេលដំបូងៗ មិត្តហ្វូនបានក្លាយទៅជាសហគ្រាសទូរគមនាគមន៍ដ៏រឹងមាំបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៅប្រទេសកម្ពុជា។ ក្រឡេកទៅមើលឆ្នាំ ២០២៣ លោក Cao Manh Duc បានសម្តែងថា មិត្តហ្វូនគឺជាសហគ្រាសដែលមានវិស័យលេចធ្លោជាច្រើន មិនត្រឹមតែឆ្លុះបញ្ចាំងពីតួលេខប្រាក់ចំណេញប៉ុណ្ណោះទេ។

leftcenterrightdel
លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន Viettel Cambodia

ឆ្នាំ ២០២៣ គឺជាឆ្នាំដែល Metfone មានស្នាដៃគួរឱ្យចាប់អារម្មណ៍ជាច្រើន ខណៈពេលដែលទីផ្សារទូរគមនាគមន៍មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ តើអ្វីជាអាថ៌កំបាំងជួយឱ្យ មិត្តហ្វូន សម្រេចបានសមិទ្ធផលទាំងនោះ?

នៅពេលដែលខ្ញុំទទួលយកការចាត់តាំងឱ្យមកកម្ពុជា ខ្ញុំបានមើលឃើញថា មានបញ្ហាប្រឈមជាច្រើន ដោយសារទីផ្សារទូរគមនាគមន៍កាន់តែមានតិត្តិភាព បានជាឱកាសសម្រាប់កំណើនបន្តគឺពិបាកណាស់។

ទន្ទឹមនឹងនេះ លក្ខខណ្ឌសម្រាប់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជានៅមានកម្រិត និងប្រឈមមុខនឹងការលំបាកជាច្រើន។ លើសពីនេះ ទីផ្សារកម្ពុជាមានផ្ទៃដីធំ និងមានចំនួនប្រជាជនតិច។ ប្រការនោះធ្វើឱ្យមានការលំបាកសម្រាប់វិស័យទូរគមនាគមន៍ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទីផ្សារទូរស័ព្ទចល័តមានតិត្តិភាព យើងបានផ្តោតយ៉ាងលឿនលើរលកអាកាសធំសម្រាប់រយៈពេលពីរឆ្នាំជាប់គ្នានៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ លទ្ធផលគួរឱ្យរីករាយគឺថា អត្រាកំណើនរលកអាកាសធំថេររបស់មិត្តហ្វូនគឺល្អណាស់។

ដូច្នេះអាថ៍កំបាំងនៅទីនេះ គឺយើងត្រូវផ្លាស់ប្តូរការគិតរបស់យើងពីកំពូលទៅបាត ដើម្បីឲ្យសមស្របនឹងប្រទេសម្ចាស់ផ្ទះ។ លើសពីនេះ ស្មារតីដ៏ម៉ឺងម៉ាត់ មោះមុតរបស់យោធិនមិនចេះខ្លាចការលំបាក តែងតែលះបង់ គ្រប់យ៉ាងសម្រាប់បំពេញភារកិច្ចរបស់ខ្លួន ហើយនេះគឺជាអ្វីដែលជួយឱ្យមិត្តហ្វូនបង្កើតភាពខុសប្លែក។

ទាំងនេះគឺជាឧត្តមភាពដែលបានបង្ហាញតាមរយៈតួលេខ តើមានអ្វីប្លែកក្រៅពីតួលេខរបស់មិត្តហ្វូនកាលពីឆ្នាំទៅ?

តាំងពីដើមមក មិត្តហ្វូនបានយកឈ្មោះដែលមានន័យថា "បណ្តាញរបស់មិត្ត"។ មានន័យថា យើងនឹងនាំមកនូវអ្វីៗដែលល្អបំផុតរបស់ខ្លួនទៅកាន់ប្រទេសរបស់មិត្ត ដោយគិតថាខ្លួនគឺជាប្រតិបត្តិករបណ្ដាញទូរគមនាគមន៍របស់ប្រទេសកម្ពុជាផ្ដល់អត្ថប្រយោជន៍ និងនាំមកនូវសុភមង្គលដល់ប្រជាជនកម្ពុជា។

យើងមិនគ្រាន់តែបង្ហាញដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តគ្រប់សកម្មភាពយ៉ាងហ្មត់ចត់។ បន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូនត្រូវបានបង្កើតឡើង និងឈានចូលដល់ដំណាក់កាលស្ថិរភាព យើងបានប្រគល់មុខតំណែងគ្រប់គ្រងសំខាន់ៗដល់ប្រជាជនកម្ពុជាខ្លួនឯងដើម្បីឱ្យពួកគេមានអារម្មណ៍ថា មិត្តហ្វូនជាប្រតិបត្តិករបណ្តាញរបស់កម្ពុជា និងដំណើរការដោយប្រជាជនកម្ពុជាខ្លួនឯងតែម្តង។

ខ្ញុំតែងតែមានមោទនភាពក្នុងការនិយាយថាសមាជិកគ្រប់រូបដែលធ្វើការឱ្យមិត្តហ្វូន សុទ្ធតែមានការរួមចំណែកដល់ប្រទេសពីរ។ យើងតែងតែគោរពតាមច្បាប់ និងបង់ពន្ធគ្រប់គ្រាន់។ ថវិកានេះ នឹងចូលរួមចំណែកក្នុងការកសាងសំណង់សង្គម ហើយអ្នកដែលទទួលបានផលផ្ទាល់មិនមាននរណាក្រៅពីប្រជាជនកម្ពុជា ឬជាពិសេសជាងនេះទៅទៀតនោះ គឺគ្រួសាររបស់បុគ្គលិកកម្ពុជាម្នាក់ៗ ដែលធ្វើការនៅក្រុមហ៊ុនមិត្តហ្វូនទេ។

ពីរឿងបែបនេះ មិត្តហ្វូនបានកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជាក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ នោះគឺជាសមិទ្ធផលដ៏ធំបំផុតនៃក្រុមហ៊ុនដែលតួលេខមិនអាចពិពណ៌នាឆ្លុះបង្ហាញបានទេ។

ក្រៅពីយុទ្ធសាស្ត្រល្អ កត្តាមនុស្សមានសារៈសំខាន់ណាស់ក្នុងភាពជោគជ័យនៃអាជីវកម្ម តើកត្តា "ហ្សែន" របស់មនុស្សមិត្តហ្វូនជាអ្វី?

Viettel គឺជាសហគ្រាសយោធាដែលមានស្មារតីឈានទៅមុខត្រួសត្រាយផ្លូវ ហ៊ានតស៊ូ ហ៊ានប្រឈមមុខនិងឧបសគ្គ…។ កត្តាទាំងនោះនៅតែត្រូវបានរក្សានៅក្នុងទីផ្សារកម្ពុជាដដែល។

កងទ័ពសម័យសន្តិភាពនៅលើសមរភូមិសេដ្ឋកិច្ចគឺវាខុសពីកងទ័ពនៅក្នុងសម័យសង្រ្គាម ប៉ុន្តែជាទូទៅពួកគេតែងតែមានស្មារតីត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាលំបាកបំផុត។ យើងត្រៀមខ្លួនខាងបញ្ញា ការសិក្សា ការអនុវត្តចំណេះដឹង ការបង្ហាត់ខ្លួនឯង និងការត្រៀមខ្លួនធ្វើការនៅឆ្ងាយ។ អ្វីដែលសំខាន់បំផុតអំពី "ហ្សែន" របស់មិត្តហ្វូនគឺការប្តេជ្ញាចិត្ត។ យើងតាំងចិត្តតាំងពីលើដល់ក្រោមដើម្បីបង្កើតសាមគ្គីភាព។

តើបេសកកម្មរបស់មិត្តហ្វូននឹងទៅជាយ៉ាងណានៅឆ្នាំ២០២៤?

ក្នុងឆ្នាំ ២០២៤ មិត្តហ្វូនក៏មានភារកិច្ចដ៏លំបាកមួយក្នុងការជំរុញកំណើនប្រាក់ចំណូលមិនមែនទូរគមនាគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាក់ចំណូលមិនមែនទូរគមនាគមន៍មានការកើនឡើងត្រឹមតែ ១០% ប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយឆ្នាំនេះយើងកំណត់ទិសដៅកើនឡើង ៣០% បើធៀបនឹងឆ្នាំមុន។ ទាំងនេះគឺជាបញ្ហាប្រឈមដ៏ធំសម្រាប់យើងខ្ញុំ ប៉ុន្តែជាមួយនឹងបទពិសោធន៍ និងចំណេះដឹងរបស់ប្រជាជន Viettel ខ្ញុំតែងតែមានទំនុកចិត្តជាមួយនឹងគោលដៅដែលបានកំណត់។

ដំណើររយៈពេល ១៥ ឆ្នាំរបស់មិត្តហ្វូន គឺជាដំណើរនៃការបង្កើតទំនុកចិត្ត និងសុភមង្គលតាមរយៈភាពស្មោះត្រង់ និងតម្លៃដែលមិត្តហ្វូនបាននាំយកមកកម្ពុជា។ ជំនឿទុកចិត្ត និងសេចក្តីស្រឡាញ់នោះ គឺជាកម្លាំងចលករជំរុញឱ្យយើងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតតម្លៃបន្ថែមទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

យើងប្តេជ្ញាជានិច្ចក្នុងការរួមដំណើរជាមួយរដ្ឋាភិបាល និងអាជីវកម្មនៅប្រទេសកម្ពុជា ក្នុងការកសាងប្រទេសមួយនេះឱ្យកាន់តែរីកចម្រើន និងរឹងមាំ ដើម្បីមិត្តហ្វូនតែងតែជាស្ពានមួយជួយរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពបន្ថែមទៀតរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Minh Trung