លោកឧត្តមសេនីយ៍ទោ ស៊ិន សុខា បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានផ្តល់ដល់នាយកដ្ឋានទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងមកនេះ។ លោកអះអាងថា ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងនាយកដ្ឋានទីចាត់ការការងារព្រំដែន និងកងទ័ពការពារព្រំដែនវៀតណាម ត្រូវបានពង្រឹង និងរក្សាប្រកបដោយចីរភាព រួមចំណែករក្សាស្ថិរភាព សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានទីចាត់ការការងារព្រំដែនជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនភាគខាងត្បូង (រូបថត៖ bienphong.com.vn)

តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដែលកងកម្លាំងប្រដាប់អាវុធកម្ពុជានិយាយរួម និងនាយកដ្ឋានទីចាត់ការការងារព្រំដែន ផ្ដល់ដល់កងទ័ពការពារព្រំដែនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមតាមព្រំដែនវៀតណាម-កម្ពុជា...

លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានជូនពរឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនិយាយរួម រវាងកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានទីចាត់ការការងារព្រំដែន និយាយដោយឡែក ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរក្នុងស្មារតី "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង”៕

បកប្រែដោយ Thuy Anh