លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang ទទួលជួបគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែធ្នូ គណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ បានមកសួរសុខទុក្ខ និងជូនពរឆ្នាំសកល ២០២៤ នៅបញ្ជាការដ្ឋានយោធាខេត្ត Soc Trang ប្រទេសវៀតណាម។
ថ្លែងមតិក្នុងជំនួបនេះ លោក Lam Van Man លេខាគណៈកម្មាធិការបក្សខេត្ត បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានទទួលជួបគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ មកបំពេញទស្សនកិច្ចនៅខេត្ត ហើយនាពេលថ្មីៗនេះបានបង្ហាញពីមនោសញ្ចេតនាយ៉ាងខ្លាំងចំពោះខេត្ត Soc Trang។ លោក Lam Van Man បានជូនពរសមាជិកទាំងឡាយនៃគណៈប្រតិភូមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
    |
 |
ថ្នាក់ដឹកនាំខេត្ត Soc Trang និងគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baosoctrang.org.vn) |
លោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេមរភូមិន្ទ បានសម្តែងនូវកិត្តិយសនៅពេលមកដល់ខេត្ត Soc Trang ពិសេសចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត។ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានផ្ញើសារជូនពរថ្នាក់ដឹកនាំខេត្ត មានសុខភាពល្អ ព្រមទាំងបង្ហាញពីមនោសញ្ចេតនារបស់កម្ពុជាចំពោះខេត្ត Soc Trang និងជូនដំណឹងបន្ថែមអំពីលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត។
ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្តល់អំណោយដ៏មានអត្ថន័យ និងជូនពរគ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាមនិយាយរួម ក៏ដូចជា រវាងប្រទេសកម្ពុជា និងខេត្ត Soc Trang និយាយដោយឡែក៕
បកប្រែដោយ Huyen Trang