នៅក្នុងកិច្ចប្រជុំ ប្រតិភូនៃសមាគមព្រះពុទ្ធសាសនា ឥស្សរជន និងអ្នកប្រតិបត្តិធម៌សមមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជា បានផ្លាស់ប្តូរ ពិភាក្សា និងរំលេចពីតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការជំរុញសន្តិភាព សុខដុមរមនា និងការការពារបរិស្ថានក្នុងតំបន់ ព្រមទាំងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការរួមគ្នាលើកកម្ពស់ការអនុវត្តគោលការណ៍ព្រះពុទ្ធសាសនាសម្រាប់ការអភិវឌ្ឍសង្គម និងពិភពលោក។

leftcenterrightdel
ប្រតិភូនៃសមាគមព្រះពុទ្ធសាសនា ឥស្សរជន និងអ្នកប្រតិបត្តិធម៌សមមកពីប្រទេសវៀតណាម ឡាវ និងកម្ពុជាចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីការលើកកម្ពស់តម្លៃរួម រួមគ្នាអនុវត្តគំនិតផ្តួចផ្តើមដែលស្របនឹងគោលការណ៍ព្រះពុទ្ធសាសនាដូចជា មេត្តាធម៌ អហិង្សានិងការរក្សាបរិស្ថាន ការមិនរើសអើង ជំរុញភាពសុខដុមរមនា ឆ្លុះបញ្ចាំងពីតម្លៃសំខាន់ៗសម្រាប់សង្គមដែលរីកចម្រើន និងធ្វើសមាហរណកម្ម។

កិច្ចប្រជុំប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហូជីមិញ និងទីក្រុង Da Lat ខេត្ត Lam Dong បញ្ចប់ដោយពិធីបួងសួងសុំសុខសន្តិភាពនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang