ពិព័រណ៍នេះតាំងបង្ហាញ និងណែនាំដល់សាធារណជននូវស្នាដៃថតរូបចំនួន ១០០ អំពីទេសភាពទឹកដី ពិធីបុណ្យ សកម្មភាពវប្បធម៌ ជំនឿ... នៃបណ្តាប្រទេសអាស៊ាន។ មកដល់ការតាំងពិព័រណ៍នេះ អ្នកទស្សនាអាចចូលមើល និងយល់ដឹងបន្ថែមទៀតអំពីវប្បធម៌ និងសិល្បៈនៃបណ្តាប្រទេសអាស៊ាន។ អាស្រ័យហេតុនេះ រួមចំណែកជំរុញចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្តាប្រទេសក្នុងតំបន់ ពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ការចែករំលែកវប្បធម៌ ការយល់ដឹងគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងខេត្ត Thua Thien - Hue ជាមួយបណ្តាប្រទេសអាស៊ាននិយាយដោយឡែក និងរវាងវៀតណាម ជាមួយបណ្តាប្រទេសអាស៊ាននិយាយរួម។

leftcenterrightdel
ភ្ញៀវទេសចរទស្សនាការតាំងពិព័រណ៍ (រូបថត៖ baovanhoa.vn)

យោងតាមលោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien - Hue បានឲ្យដឹងថា ក្រោយរយៈពេល ៥៦ ឆ្នាំនៃការបង្កើត អាស៊ានបានក្លាយទៅជាអង្គការមួយដែលមានភាពស្អិតរមួតផ្នែកនយោបាយ ផ្សារភ្ជាប់សេដ្ឋកិច្ច និងចែករំលែកទំនួលខុសត្រូវសង្គម និងជាដៃគូដ៏សំខាន់ គួរឱ្យទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សមាជិកនៃសហគមន៍អាស៊ានតែងតែរួបរួមគ្នា ខ្លួនទីពឹងខ្លួន និងបន្ស៊ាំខ្លួន។

ពិព័រណ៍នេះស្វាគមន៍មហាជនដោយសេរីរហូតដល់ថ្ងៃទី ៣១ ខែធ្នូ៕

បកប្រែដោយ Huyen Trang