នេះជាសកម្មភាពស្ថិតក្នុងកម្មវិធីចុះហត្ថលេខាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រវាងសមាគមសម្ព័ន្ធនារីខេត្ត Binh Phuoc និងសមាគមនារីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

leftcenterrightdel
សមាគមសម្ព័ន្ធនារីខេត្ត Binh Phuoc ទទួលស្វាគមន៍គណៈប្រតិភូសមាគមនារីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នៅច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu (រូបថត៖ baobinhphuoc.com.vn)

សមាគមសម្ព័ន្ធនារីខេត្ត Binh Phuoc និងគណៈប្រតិភូសមាគមនារីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានទៅទស្សនាគំរូនារីចាប់ផ្តើមធ្វើអាជីវកម្មរបស់លោកស្រី Tran Mac Van Anh នាយិកាក្រុមហ៊ុន MEDIFOOD.IO នៅឃុំ Minh Thanh ទីរួមខេត្ត Chon Thanh។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MEDIFOOD.IO ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបង្ហាញពីការខិតខំប្រឹងប្រែង ទេពកោសល្យរបស់នារីនៅមូលដ្ឋាន ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។

សកម្មភាពក្នុងបំណងចែករំលែកបទពិសោធន៍ និងតភ្ជាប់ការប្រើប្រាស់ផលិតផលរវាងនារីខេត្ត Binh Phuoc និងនារីនៅបណ្ដាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនោះ ពង្រីកស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ ជំរុញកិច្ចការបរទេសរវាងសមាគមសម្ព័ន្ធនារីខេត្ត Binh Phuoc និងសមាគមនារីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដើម្បីការអភិវឌ្ឍរបស់នារីអន្តរជាតិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thuy Anh