ឆ្នាំនេះ និស្សិតថ្មីមកពីប្រទេសឡាវ និងកម្ពុជាចំនួន ៤៤ នាក់ បានចុះឈ្មោះចូលសិក្សាមុខជំនាញសុខាភិបាល រួមមានវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។ ក្នុងពិធីនេះ និស្សិតឡាវ និងកម្ពុជាត្រូវបានគ្រូបង្រៀនឧទ្ទេសនាមបណ្ដាការិយាល័យក្នុងសាលា ដែលជួយដោះស្រាយការលំបាកក្នុងការសិក្សា។

leftcenterrightdel
ពិធីទទួលនិស្សិតអន្តរជាតិចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២៣-២០២៤ របស់សាកលវិទ្យាល័យ Nguyen Tat Thanh (រូបថត៖ Giaoducthoidai.vn)

កម្មវិធីបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ដមានរយៈពេលសរុប ៦ ឆ្នាំ និងផ្នែកឱសថសាស្ត្រមានរយៈពេល ៥ ឆ្នាំ។ និស្សិតដែលបញ្ចប់ការសិក្សាអាចចូលបម្រើការងារនៅតាមរាល់មន្ទីរពេទ្យទាំងឡាយតាមជំនាញបានសិក្សា។

ចាប់ពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន សាកលវិទ្យាល័យ Nguyen Tat Thanh បានទទួលនិងបណ្តុះបណ្តាលនិស្សិតឡាវ និងកម្ពុជាជាង ២០០ នាក់។ និស្សិតឡាវ និងកម្ពុជា ជាច្រើនបានសិក្សាផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ  ទេសចរណ៍ ហិរញ្ញវត្ថុ-ធនាគារ និងព័ត៌មានវិទ្យានៅសាលានេះ។ល៕

បកប្រែដោយ Thuy Anh