leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ថ្លែងមតិក្នុងជំនួប (រូបថត៖ vnanet.vn)

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ក្នុងបរិបទនៃការ​វិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ ហើយ​បក្សទាំងបី និងប្រទេសទាំងបី បានឈានចូលដំណាក់កាលនៃការអភិវឌ្ឍថ្មី។

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសការងារកសាងបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រម​ទាំង​ពិភាក្សាលើស្ថានភាពពិភពលោក និងតំបន់ដែលកំពុងលេចឡើងនាពេលថ្មីៗនេះ និងបញ្ហាដែលភាគីទាំងបីមានការយកចិត្តទុកដាក់ដូចគ្នា និងវាយលើតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបី នាពេលថ្មីៗនេះ។ ថ្នាក់ដឹកនាំនៃបក្សទាំងបី បានឯកភាពគ្នាលើទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងបី នាពេលខាងមុខ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងបីបានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗ និងទូលំទូលាយ ដែលប្រទេសទាំងបីសម្រេចបាន ដោយសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបី នឹងបន្តមានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះ ទំនាក់ទំនងនយោបាយត្រូវបានពង្រឹងជានិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកទេស មានការផ្លាស់ប្ដូរជាវិជ្ជមាន។

ថ្នាក់ដឹកនាំនៃបក្សទាំងបីបានបន្តសង្កត់ធ្ងន់ថា ប្រពៃណីប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងការជួយគ្នាទៅវិញទៅមករវាងបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលជាកត្តាសំខាន់បំផុត ជាប្រភពនៃកម្លាំងខ្លាំងក្លារបស់ប្រទេសទាំងបីក្នុងបុព្វហេតុតស៊ូរំដោះជាតិ ដណ្តើមឯករាជ្យ កាលពីមុន ក៏ដូចជាក្នុងការការពារជាតិ និងកសាងប្រទេសរបស់ប្រទេសនីមួយៗ នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះ បានអះអាងថានឹងរួមគ្នាផ្សព្វផ្សាយអប់រំជូនប្រជាជននៃប្រទេសទាំងបី ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យបន្តថែរក្សា និងពូនជ្រំទំនាក់ទំនងល្អរវាងវៀតណាម-កម្ពុជា-ឡាវ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និង​លោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានឯកភាពថា ក្នុងស្ថានភាពបច្ចុប្បន្ន បក្ស​ទាំងបី និងប្រទេសទាំងបី ត្រូវពង្រឹងចំណងសាមគ្គីភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ និង​គាំទ្រគ្នាទៅវិញទៅមក បន្តចាត់ទុកទំនាក់ទំនងរវាងបក្ស​ទាំងបីជាស្នូល ជាការតម្រង់ទិសសម្រាប់ទំនាក់ទំនងរួមរវាងប្រទេសទាំងបី បន្តពង្រឹងសសរស្តម្ភលើវិស័យការពារជាតិ-សន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការបរទេស បង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នបក្ស និងរដ្ឋ រណសិរ្ស អង្គការប្រជាជន និងមូលដ្ឋានានានានៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋានជំរុញសក្តានុពល និងឧត្តមភាពរបស់ប្រទេសនីមួយៗ។

ភាគីទាំងបីបានឯកភាពបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ បន្តសិក្សា និងបង្កើតយន្តការសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Thanh Cong