មានប្រសាសន៍ក្នុងជំនួបនេះ លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទោះបីមានការលំបាកជាច្រើនក៏ដោយក៏សហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជា នៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំនះ និងអនុវត្តយ៉ាងល្អនូវផែនការផលិត និងវិនិយោគលើអាជីវកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនោះ ធុរកិច្ចទាំងឡាយបានសហការគ្នា និងសម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន បង្ហាញពីតួនាទី និងការទទួលខុសត្រូវក្នុងទំនាក់ទំនងអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម សកិ្តសមជាស្ពានតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត ថ្លែងមតិក្នុងជំនួប (រូបថត៖ vov.vn)

ក្នុងជំនួប ប្រតិភូទាំងឡាយបានផ្តោតសំខាន់លើការដោះស្រាយការលំបាក ពង្រឹងការតភ្ជាប់រវាងធុរកិច្ចវៀតណាម និងធុរកិច្ចខ្មែរដើមកំណើតវៀតណាម បង្កើតបណ្តាញព័ត៌មានដើម្បីចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកក្នុងការជំនះរាល់ការលំបាកលើវិស័យអាជីវកម្ម និងការអភិវឌ្ឍ ដើម្បីរួមចំណែកឲ្យកាន់តែច្រើនថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនីមួយៗ​។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vov.vn)

ចែករំលែកជាមួយការលំបាករបស់សហគមន៍ធុរកិច្ច លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូត បានស្នើថា ស្ថាប័នមានសមត្ថកិច្ចត្រូវការធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន ស្ថានភាពកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវគោលនយោបាយ គោលការណ៍ថ្មីស្តីពីពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា  ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងសមស្រប។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យប្រមូលមតិយោបល់ និងសំណើរបស់ធុរកិច្ច និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីមានការចាត់វិធានការជួយឧបត្ថម្ភឱ្យបានសមស្រប និងជំរុញសកម្មភាពវិនិយោគ និងធ្វើអាជីវកម្មរបស់ធុរកិច្ចវៀតណាមនៅប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh