នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍ គោលនយោបាយគ្រប់គ្រង ទិសដៅយុទ្ធសាស្ត្រ ឱកាស និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការជំរុញការបរិវត្តកម្មឌីជីថល។ កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងការកសាង និងការធ្វើសុក្រិតច្បាប់; ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញការវិនិយោគ ការបរិវត្តកម្មឌីជីថលប្រកបដោយច្នៃប្រឌិត និងការចាប់ផ្ដើមអាជីវកម្មតាមបែបឌីជីថល ស្ថិតក្នុងចំណោមការផ្តល់អាទិភាពនាពេលខាងមុខ។

leftcenterrightdel
លោក Nguyen Manh Hung ថ្លែងក្នុងពិធី (រូបថត៖ vov.vn)

រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបង្កើនការចែករំលែកគំនិតផ្តួចផ្តើម ការអនុវត្តល្អ និងប្រសិទ្ធភាពរបស់ភាគីនិមួយៗ រៀបចំកម្មវិធី និងសិក្ខាសាលាដើម្បីចែករំលែកបទពិសោធន៍ និងតភ្ជាប់សហគ្រាសបច្ចេកវិទ្យាឌីជីថលនៃប្រទេសទាំងពីរដើម្បីអនុវត្តគម្រោងបរិវត្តកម្មឌីជីថល។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) ក៏បានរាយការណ៍អំពីលទ្ធផលធ្វើអាជីវកម្ម និងការរួមចំណែករបស់ Viettel Cambodia (Metfone) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៃប្រទេសទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh