បញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគពិសេសនូវមាស់ចំនួន ១៦៧,៥០០ មាស់, ទឹកលាងដៃសំលាប់មេរោគចំនួន៥០០ ដប, សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ខ្លួនចំនួន ៥០០ ឈុត ហើយ​ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរនូវម៉ាស់ចំនួន ១៦៧,៥០០ ម៉ាស់, ទឹកលាងដៃសំលាប់មេរោគចំនួន ៥៦១ ដប, សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ខ្លួនចំនួន ៥០០ ឈុត។ ចំណែកគណៈកម្មាធិការប្រជាជនក្រុង Can Tho បានប្រគល់ជូនសមាគមខ្មែរ - វៀតណាមសាខាខេត្តកំពង់ឆ្នាំងនូវអង្ករចំនួន ៥ តោន, ម៉ាស់ចំនួន២០,០០០ ម៉ាស់, ទឹកលាងដៃសម្លាប់មេរោគចំនួន ៥០០ ដប។ គណៈកម្មាធិការប្រជាជនខេត្ត An Giang និងគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បាន​ផ្តល់ថវិការសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង។ ចំនួនថវិកាសរុបក្នុងការផ្តល់អំណោយលើកនេះគឺជាង ២ ពាន់លានដុង។

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់អំណោយ​

ថ្លែងនៅក្នុងពិធីនេះ លោកឧត្ដមនាវីទោ សុទ្ធ សារឿន មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ (កងយោធពលខេមរភូមិន្ទ) បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩ អាជ្ញាធរ និងប្រជាជននៅតាមខេត្តក្រុងនានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long និយាយដោយឡែក ដោយ​​បានជួយគាំទ្រជាប្រចាំដល់រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោកបានសង្កត់ធ្ងន់ថា ជំនួយនេះពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី Nguyen Hong Hai មេបញ្ជាការរង នៃយោធភូមិភាគទី ៩ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​​របស់រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid-19 នាពេលកន្លងមក។ រួមគ្នាជាមួយរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមក កងកំលាំងប្រដាប់អាវុធយោធភូមិភាគទី ៩ និងអង្គភាពនានា នៃកងយោធពលខេមរភូមិន្ទបានបំពេញល្អការសម្របសម្រួលគ្នាក្នុងការការគ្រប់គ្រងការពារព្រំដែន និង​ប្រមូលផ្តុំ​រាល់កិច្ច​ខិតខំប្រឹងប្រែងទាំងអស់​ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan