នៅក្នុងពិធីទទួលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមដែលតែងតែជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោក ម៉ម ប៊ុនហេង សង្កត់ធ្ងន់ថា អំណោយមានតម្លៃ ២០០,០០០ ដុល្លារអាមេរិក របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមជាអំណោយដ៏ថ្លៃថ្លាចំពោះកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាជូនម៉ាស៊ីនជំនួយផ្លូវដង្ហើម និងសម្ភារៈបរិក្ខារពេទ្យដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា (រូបថត៖ vnanet.vn)

សម្ភារៈបរិក្ខារពេទ្យពោលខាងលើស្ថិតនៅក្នុងកម្មវិធីជួយគាំទ្រលើកទី ៣ របស់វៀតណាមក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ សូមរំលឹកថា នាខែមេសា ឆ្នាំ២០២០ និងខែមាសា ឆ្នាំ២០២១ បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមបានជូនសម្ភារៈបរិក្ខារពេទ្យជាច្រើនដោយមានតម្លៃ ៥០០,០០០ ដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh