ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តយ៉ាងតឹងរឹងនូវដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់សុខភាពរបស់និស្សិតកម្ពុជា។

leftcenterrightdel
និស្សិតកម្ពុជាសប្បាយចិត្តវិលត្រឡប់មកសិក្សានៅប្រទេសវៀតណាមវិញ (រូបថត៖ vov.vn)

ឆ្លើយសំនួររបស់អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំកម្ពុជា លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​វៀតណាម បានថ្លែងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតកម្ពុជាវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សារបស់ខ្លួន។ នេះគឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ចាប់តាំងពីជំងឺ Covid-19 ផ្ទុះឡើង បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែជួយគាំទ្រប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ជារៀងរាល់ឆ្នាំ ចំនួននិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាមកាន់តែកើនឡើង។ នាបច្ចុប្បន្ន ចំនួននិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមមានប្រមាណ ៤,០០០ នាក់៕

បកប្រែដោយ Thuy Anh