សេចក្តីសម្រេចចិត្តស្ដីពីការបង្កើត “មូលនិធិជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍” ត្រូវបានប្រកាសក្នុងពិធីរំលឹកខួបទិវានារីអន្តរជាតិ ៨-មីនា នៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម នៅរាជធានីភ្នំពេញ។

leftcenterrightdel
លោក Lai Xuan Chien អគ្គទីប្រឹក្យាវៀតណាមប្រចាំនៅកម្ពុជា ជូនផ្កាអបអរសាទរសមាគមនារីខ្មែរ-វៀតណាមក្នុងឱកាសទិវានារីអន្តរជាតិ ៨-មីនា (រូបថត៖ vietnamplus.vn)

មានប្រសាសន៍ក្នុងពិធីនេះ ប្រធានសមាគមនារីខ្មែរ-វៀតណាម លោកស្រី Pham Thi Hanh បានសង្កត់ធ្ងន់លើការរួមវិភាគទានរបស់សមាជិកាសមាគមក្នុងការងារសហគមន៍ ការអប់រំ ថែទាំសុខភាពសម្រាប់ប្រជាជនខ្មែរដើមកំណើតវៀតណាមក្រីក្រនៅពេលកន្លងមក។ មូលនិធិមានបំណងជួយឧបត្ថម្ភស្រ្តីខ្មែរ-វៀតណាមក្រីក្រនៅកម្ពុជា ចលនាស្រ្តីចូលរួមការងារនៃសមាគម ជួយឧបត្ថម្ភកម្មវិធីមនុស្សធម៌និងសប្បុរសធម៌ដើម្បីការអភិវឌ្ឍរបស់ស្រ្តី។ លោកស្រី Pham Thi Hanh ស្នើឲ្យស្ថាប័នពាក់ព័ន្ធបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមនារីខ្មែរ-វៀតណាមផ្លាស់ប្តូរជាមួយសមាគមនារីក្នុង និងក្រៅប្រទេស។

ប្រធានសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគមនារីខ្មែរ-វៀតណាម និងលើកតម្កើងតួនាទីរបស់ស្រី្តក្នុងការងារនៅគ្រួសារផង និងការងារក្នុងសង្គមផង៕

បកប្រែដោយ Thuy Anh