អញ្ជើញចូលរួមការប្រគល់អំណោយមានលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា តំណាងការិយាល័យទទួលបន្ទុកសហគមន៍វៀតណាមនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅ​កម្ពុជា។

leftcenterrightdel
លោក Vu Quang Minh ជូនអំណោយឲ្យជនជាតិខ្មែរក្រីក្រដើមកំណើតវៀតណាម (រូបថត៖ vov.vn)

មានប្រសាសន៍ក្នុងឱកាសនេះ លោក Vu Quang Minh បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមក្នុងឆ្នាំកន្លងមក។ លោកបានជូនដំណឹងអំពីការរីកចម្រើននៃទំនាក់ទំនងលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ លោក Vu Quang Minh សង្កត់ធ្ងន់ថា នៅពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានជួយក្រុមគ្រួសារខ្មែរដើមកំណើតវៀតណាមនៅបឹងទន្លេសាបកសាងលំនៅដ្ឋានថ្មី និងបង្កលក្ខណៈងាយស្រួលឲ្យកុមារទៅរៀនសូត្រ។

ការជូនអំណោយដល់ជនជាតិខ្មែរក្រីក្រដើមកំណើតវៀតណាមនៅកម្ពុជាគឺជាសកម្មភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន Metfone។ ឆ្នាំនេះ ក្រុមហ៊ុននឹងជូនអំណោយដល់ជនជាតិខ្មែរក្រីក្រដើមកំណើតវៀតណាម ៧០០ នាក់ ដោយមានទឹកប្រាក់សរុប ១៤,០០០ ដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh