អញ្ជើញចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភារដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ នាយទាហាននៃកងយោធពលខេមរភូមិន្ទ អនុព័ន្ធយោធានៃប្រទេសនានានៅកម្ពុជា... ភាគីវៀតណាមមាន៖ គណៈប្រតិភូនៃក្រសួងការពារប្រទេសដឹកនាំដោយលោក​ឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ អញ្ជើញចូលរួមគណៈប្រតិភូមានលោកឧត្តមសេនីយ៍ទោ Nguyen Doan Anh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ទោ Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការកងទ័ពការពារព្រំដែន ... គណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល គណៈប្រតិភូក្រសួងការបរទេសវៀតណាមដឹកនាំដោយលោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc...

leftcenterrightdel
 
leftcenterrightdel
ភាគីកម្ពុជា​ទទួល​ស្វាគមន៍គណៈប្រតិភូ​វៀត​ណាម​អញ្ជើញ​មក​ចូល​រួម​ពិធី

ក្រោយរយៈពេលជាច្រើនឆ្នាំប្រកៀកស្មានឹងគ្នា រួមសុខរួមទុក្ខនឹងគ្នាក្នុងការតស៊ូដ៏យូរអង្វែង និងលំបាក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងអាណានិគម និងចក្រពត្តិ ប្រជាជនវៀតណាមនិងកម្ពុជា តាមថាទទួលបានសន្តិភាពជាមួយគ្នា ដើម្បីកសាងជីវភាពរស់នៅថ្មីមួយ។ ទោះជាយ៉ាងណាក៏ដោយ បើតាមកាសែតខ្មែរថាមស៍ បន្ទាប់ពីឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត បានធ្វើឲ្យប្រជាជនកម្ពុជា «ធ្លាក់ចូល​ក្នុងសោកនាដកម្មជាតិដ៏ធំធេងម្តងទៀត» គឺប្រទេសកម្ពុជាប្រឈមមុខ​នឹងអំពើប្រល័យពូជសាសន៍ដ៏ឃោឃៅដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ មិនត្រឹមតែប៉ុណ្ណោះ  ប៉ុល ពត ក៏បានអនុវត្តគោលនយោបាយ​ស្អប់ខ្ពើមវៀតណាម ដោយចាត់ទុកវៀតណាមជាសត្រូវរបស់កម្ពុជា ដែលប៉ុនប៉ងជាន់ឈ្លីលើ “ទំនាក់ទំនងទ្វេភាគីដ៏មានតម្លៃនេះ”។

ក្នុងគ្រាលំបាកនៃបដិវត្តន៍កម្ពុជា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ លោកវរសេនីយ៍ទោ ហ៊ុន សែន មេបញ្ជាការកងវរសេនាធំនៃតំបន់លេខ ២១ ភាគខាងកើតកម្ពុជា (បច្ចុប្បន្នជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភាកម្ពុជា) និងយុទ្ធមិត្តបានឆ្លងព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្វែងរកជំនួយ​ពីវៀតណាមដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសន្តិភាពជូនកម្ពុជា។

leftcenterrightdel
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​ប្រតិភូកម្ពុជា

យោងតាមភាពយន្តឯកសារប្រវត្តិសាស្ត្រ «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ដែលផលិតក្នុងឆ្នាំ២០១៧ នាពេលនោះ សម្តេចតេជោ ហ៊ុន សែន តែងតែមានជំនឿថា វៀតណាមមិនអោបដៃមើលកម្ពុជាកំពុងរងគ្រោះទេ ដោយសារតែវៀតណាមជាប្រទេសជិតខាងដែលធ្លាប់តែរួមសុខរួមទុក្ខនឹងគ្នា ប្រកៀកស្មាជាមួយកម្ពុជាក្នុងការតស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹងសត្រូវរួម ដើម្បីទទួលបានឯករាជ្យ។

ថ្វីត្បិតតែនៅពេលនោះ វៀតណាមនៅតែស្ថិតក្នុងស្ថានភាពលំបាក ដោយសារទើបតែចេញពីសង្រ្គាម ប៉ុន្តែដើម្បីឆ្លើយតបនឹងជំនឿ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងជនបដិវត្តន៍ដ៏ស្មោះត្រង់របស់កម្ពុជាជាបងប្អូន បក្ស រដ្ឋ កងទ័ព និងប្រជាជន​វៀត​ណាមបានបង្ហាញពីស្មារតីសាមគ្គីភាព ចែករំលែកការលំបាក ប្រឹងប្រែងអស់ពីចិត្តជួយបណ្តុះបណ្តាលកម្មាភិបាលស្នូល កសាងកម្លាំងសម្រាប់បដិវត្តន៍កម្ពុជា។ ទន្ទឹមនឹងនោះ ជួយគាំទ្រនិងសម្របសម្រួលជាមួយកងកម្លាំងកម្ពុជាប្រយុទ្ធប្រឆាំងនឹងពួក ប៉ុល ពត ។

បន្ទាប់ពីវាយកម្ទេចការឈ្លានពានព្រំដែនភាគនិរតីនៃប្រទេសវៀតណាមរបស់ពួក ប៉ុល ពត ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងផ្តើមចេញពីប្រពៃណីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ  វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកប្រកៀកស្មា មិនខ្លាចការលះបង់ រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និង​ប្រជាជនកម្ពុជា ប្រយុទ្ធយ៉ាងអង់អាចក្លហាន ដើម្បីរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ឈានទៅដល់ជ័យជម្នះ ៧ មករា ១៩៧៩។

leftcenterrightdel
ប្រតិភូវៀតណាម​អញ្ជើញ​ចូល​រួម​ពិធិ

ពិធីរំលឹកខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនត្រឹមតែរំលឹកយើងឱ្យចងចាំនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រភពដើមនៃការតស៊ូដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌ ក៏ដូចជាការផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព ភក្តីភាព និងចំណងមិត្តភាពមិនអាចកាត់ផ្តាច់បានរវាងប្រជាជនទាំងពីរវៀតណាម និងកម្ពុជា ដែលមនុស្សជំនាន់ក្រោយនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងអនាគ​តចងចាំជានិច្ច និងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី។

ការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងពិធីនេះបង្ហាញពីការគោរពចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា រួមចំណែកពង្រឹងការជឿទុក្ខចិត្តខាងនយោបាយ និងចំណងសាមគ្គីភាព ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ៕

បកប្រែដោយ Duy Hoan