ថ្លែងមតិក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton នាយកមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា បានអបអរសាទរដល់មន្ត្រីនៃកងយោធពលខេមរភូមិន្ទចំនួន ១៥ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលដល់មន្ត្រីនៃកងយោធពលខេមរភូមិន្ទ

យោងតាមលោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton សព្វថ្ងៃនេះ ជាមួយនឹងការផ្ទុះនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាព័ត៌មាន សារព័ត៌មានពិភពលោក និងតំបន់បានអភិវឌ្ឍយ៉ាងខ្លាំងទាំងក្នុងប្រភេទ បរិមាណ ខ្លឹមសារ ទម្រង់ និងគុណភាពនៃព័ត៌មាន។ នោះកំពុងដាក់តម្រូវការថ្មីកាន់តែខ្ពស់លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស សម្ភារៈបរិក្ខារ និងការគិតគូរផ្នែកសារព័ត៌មានឌីជីថល រួមទាំងបុគ្គលិកវិទ្យុ និងទូរទស្សន៍។ ថ្វីត្បិតតែចំណេះដឹង និងបទពិសោធន៍ដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលគ្រាន់តែជាបញ្ហាមូលដ្ឋានអំពីដំណើរការផលិត កម្មវិធីផ្សាយ និងទូរទស្សន៍ក៏ដោយ លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton សង្ឃឹមថា ចំណេះដឹងទាំងនេះនឹងមានប្រយោជន៍សម្រាប់មន្ត្រីនៃកងយោធពលខេមរភូមិន្ទក្នុងជីវភាពរស់នៅ និងការងារនៅពេលត្រឡប់មកប្រទេសវិញ។

លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton សង្ឃឹមថានាពេលខាងមុខ មន្ត្រីនៃកងយោធពលខេមរភូមិន្ទ នឹងសិក្សាស្រាវជ្រាវដោយឥតឈប់ឈរដើម្បីឱ្យមានចំណេះដឹងទូលំទូលាយ និងស៊ីជម្រៅ ហើយអនុវត្តប្រកបដោយភាពច្នៃប្រឌិត បំពេញការងារវិទ្យុ និងទូរទស្សន៍យ៉ាងល្អប្រសើរ បម្រើការផ្សព្វផ្សាយក្នុងកងយោធពលខេមរភូមិន្ទនិយាយដោយឡែក និងប្រទេសកម្ពុជានិយាយរួម។ លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton ជឿជាក់ថា មន្ត្រីនៃកងយោធពលខេមរភូមិន្ទនឹងជម្នះរាល់ការលំបាក ខិតខំប្រឹងប្រែងធ្វើការអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យម៉ាកយីហោ​នៃវិទ្យុ និងទូរទស្សន៍របស់កងយោធពលខេមរភូមិន្ទល្បីល្បាញទូទាំងប្រទេស ធ្វើសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Huyen Trang