មុននោះ នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និងនាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។

leftcenterrightdel
កងទ័ពជើងទឹកនៃប្រទេសទាំងពីរ សម្របសម្រួលការហ្វឹកហាត់ទង់សញ្ញា

ចូលរួមការយាមល្បាត ភាគីទាំងពីរបានអនុវត្តការគោរពរគ្នាទៅវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហាត់ទង់សញ្ញា; ហ្វឹកហាត់ស្វែងរក ជួយសង្គ្រោះ និងហ្វឹកហាត់ប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES)។

leftcenterrightdel
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅលើផ្លូវយាមល្បាត

ក្នុងក្របខណ្ឌនៃការយាមល្បាត កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា ក៏បានផ្សព្វផ្សាយ និងចលនាអ្នកនេសាទនៃប្រទេសទាំងពីរ ឲ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ នៅពេលធ្វើនេសាទនៅសមុទ្រ ដោយមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

leftcenterrightdel
មេបញ្ជាការនាវាកងទ័ពជើងទឹកវៀតណាម ផ្តល់អំណោយដល់មេបញ្ជាការនាវាកងទ័ពជើងទឹកកម្ពុជា

ជោគជ័យនៃការយាមល្បាតរួមលើកទី៧៥ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរធ្វើនេសាទលើដែនទឹកជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong