លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោងអញ្ជើញជាអធិបតីនៃសិក្ខាសាលានេះ។

គណៈកម្មាធិការរៀបចំបានទទួលបទអន្ដរាគមន៍ចំនួន ៣០ ពីឧត្តមសេនីយ៍ អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រក្នុងប្រទេស។  បទអន្ដរាគមន៍ទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់​ និងមានគុណភាពខ្ពស់ ដោយវាយតម្លៃ និងវិភាគយ៉ាងស៊ីជម្រៅ និងទូលំទូលាយអំពីចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជាក្នុងប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន ហើយធ្វើមូលដ្ឋានសម្រាប់គណៈប្រធានគម្រោងស្រាវជ្រាវ និងចងក្រងគម្រោង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អញ្ជើញជាអធិបតីនៃសិក្ខាសាលា

នៅអង្គសិក្ខាសាលា ប្រតិភូទាំងបានវិភាគនិងបញ្ជាក់អំពីរាល់បញ្ហានៃទ្រឹស្តី និងភាពជាក់ស្ដែងក្នុងប្រវត្តិសាស្ត្រកសាង និងអភិវឌ្ឍន៍ចំណងសាមគ្គីភាពរវាងវៀតណាម-ឡាវ-កម្ពុជាក្នុងដំណាក់កាល ១៩៣០-១៩៤៥, ១៩៤៥-១៩៥៤, ១៩៥៤-​១៩៧៥; លើកដំណោះស្រាយជាក់ស្តែងដើម្បីពង្រឹងសាមគ្គីភាព រក្សាទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិទាំង៣ និងកងទ័ពនៃប្រទេសទាំង ៣ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងស្ថានភាពថ្មី។

ថ្លែងក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័ន ក្រសួង អង្គភាពពាក់ព័ន្ធ ព្រមទាំងមតិយោបល់ដ៏មានតម្លៃពីថ្នាក់ដឹកនាំមជ្ឈិម ក្រសួង ស្ថាប័ន អង្គភាពនានា អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ...

គណៈប្រធានគម្រោងទទួលមតិជាអតិបរមាពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងផ្តោតលើការវិភាគ និងវាយតម្លៃយ៉ាងស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតអំពីតួនាទី និងមូលដ្ឋានបង្កើតទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាក្នុងប្រវត្តិសាស្ត្រ។ ស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងប្រជាជាតិទាំង៣ និងកងទ័ពនៃប្រទេសទាំង៣ រួមទាំងកត្តាដែលប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង៣ក្នុងបរិបទថ្មី...

ដោយឈរលើមូលដ្ឋាននេះ ដាក់ចេញដំណោះស្រាយសម្រាប់ពង្រីកសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី និងកងទ័ពនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យអង្គភាពទទួលបន្ទុកអនុវត្តគម្រោងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តការងារស្រាវជ្រាវតាមកាលវិភាគ និងធានាគុណភាព៕

បកប្រែដោយ Pham Diep