គម្រោងសាងសង់ថ្មី និងជួសជុលបន្ទាយក្រុម K92 ត្រូវបានវិនិយោគដោយបញ្ជាការដ្ឋានយោធាខេត្ត Kien Giang និងសាងសង់ឡើងដោយក្រុមហ៊ុនភាគហ៊ុនសំណង់ CIC Kien Giang។

គម្រោងត្រូវបានសាងសង់ឡើងដោយចាយថវិកាសរុបមានចំនួនជិត ១៣ ពាន់លានដុង ក្រោមថវិកាក្នុងស្រុក និងសាងសង់ក្នុង​រយៈពេល ២៧០ ថ្ងៃ។

leftcenterrightdel
ប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់ថ្មី និងជួសជុលបន្ទាយក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

ក្នុងពិធីបើកការដ្ឋានសាងសង់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានមានប្រសាសន៍ថា ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី គឺជាគោលការណ៍សំខាន់របស់បក្ស និងរដ្ឋវៀតណាម។ ការវិនិយោគលើការសាងសង់ថ្មី និងជួសជុលបន្ទាយក្រុម K92 គឺជាការងារចាំបាច់ រួមចំណែកកែលម្អកន្លែងហូបចុក រស់នៅ ធ្វើការ និងបំពេញភារកិច្ចប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ស្នើឱ្យគណៈគ្រប់គ្រងគម្រោង អង្គភាពប្រឹក្សាយោបល់ផ្នែករចនា និងអង្គភាពសាងសង់ លើកកំពស់ស្មារតីទំនួលខុសត្រូវក្នុងដំណើរការសាងសង់ បន្តអនុវត្តយ៉ាងពេញលេញ និងស្របតាមដំណើរការសាងសង់ និងធានាវឌ្ឍនភាព និងបច្ចេកទេស បទប្បញ្ញត្តិដើម្បីឱ្យគម្រោងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ និងធានាបាននូវគុណភាពតាមតម្រូវការ៕

បកប្រែដោយ Huyen Trang