បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើនក្នុងរយ:ពេលជិត ៧ ខែ និងមានការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) កម្មាភិបាល និងយុទ្ធជននៃក្រុមជីករុករកអដ្ឋិធាតុយុទ្ធជនពលី (ក្រុម K51) បញ្ជាការដ្ឋានយោធាខេត្ត Dak LaK បានចាប់យកព័ត៌មាន និងរៀបចំការជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ២៧ អដ្ឋិធាតុ ត្រឡប់មកស្រុកកំណើតវិញ។ អដ្ឋិធាតុទាំងអស់មិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ។ ចាប់ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន ក្រុម K51 បានជីករុករកអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧១៩ អដ្ឋិធាតុ ដែលពលីជិតវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ត្រឡប់មកស្រុកកំណើតវិញ។

leftcenterrightdel
 
leftcenterrightdel
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Dak Lak (រូបថត៖ nhandan.vn)

ក្នុងបរិយាកាសដ៏ពិសិដ្ឋនេះ លោក H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak មានប្រសាសន៍ថា បក្ស រដ្ឋ និងប្រជាជនតែងតែមានមោទនភាព និងដឹងគុណចំពោះវីរភាពយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

បន្ទាប់ពីពិធីរំលឹកវិញ្ញាណក្ខន្ធ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅទឹកដីខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Dak Lak៕

បកប្រែដោយ Pham Diep