ក្នុងវិញ្ញាសារ ៤x៤០០ ម៉ែត្រ ផ្នែកនារី ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងជើងឯកអាស៊ីឆ្នាំ ២០២៤ ក្រុមអត្តពលិកវៀតណាមដែល​មាន​កីឡាការិនី Nguyen Thi Ngoc, Quach Thi Lan, Hoang Thi Minh Hanh និង Nguyen Thi Hang ប្រកួតជាមួយគូប្រកួតមកពីចិនតៃប៉ិ ហុងកុង (ចិន) ប្រទេសឥណ្ឌា ស្រីលង្កា ជប៉ុន និងថៃ។

leftcenterrightdel
ក្រុមរត់ប្រណាំងវិញ្ញាសារ ៤x៤០០ ម៉ែត្រ ផ្នែកនារីរបស់វៀតណាម

ទោះជាភ្លៀងធ្លាក់ខ្លាំងក៏ដោយក៏ក្នុងការរត់ទាំង ៤ លើក កីឡាការិនីវៀតណាមបាននាំមុខគេ និងទៅដល់គោលដៅមុនគេ  ដោយ​ប្រើថិរវេលា ៣ នាទី ៣០ វិនាទី ៨១ ដើម្បីយកឈ្នះមេដាយមាស។ លទ្ធផលខាងលើបានជួយឲ្យក្រុមអត្តពលិកវៀតណាម វិញ្ញាសា ៤x៤០០ ម៉ែត្រ ផ្នែកនារីបំបែកកំណត់ត្រាជាតិ ដែលបានបង្កើតក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៥ ដោយប្រើថិរវេលា ៣ នាទី ៣១ វិនាទី ៤៦។

ជាមួយនឹងស្នាដៃនេះ ក្រុមរត់ប្រណាំងវិញ្ញាសារ ៤x៤០០ ម៉ែត្រ ផ្នែកនារីរបស់ក្រុមអត្តពលិកវៀតណាមបានទទួលរង្វាន់ ៥០ លានដុងពីសហព័ន្ធអត្តពលកម្មវៀតណាម។

នៅចុងបញ្ចប់នៃការប្រកួតរត់ប្រណាំងជើងឯកអាស៊ីឆ្នាំ ២០២៤ ក្រុមអត្តពលិកវៀតណាមដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៣ គ្រឿង និងបំបែកកំណត់ត្រាជាតិចំនួន ៣ ៕

បកប្រែដោយ Duy Hoan