ក្នុងក្របខ័ណ្ឌ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា” ឆ្នាំ២០២៤ នារសៀលថ្ងៃទី២២ ឧសភា គណៈប្រតិភូក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី Ta Quang Dong បានប្រគល់ប័ណ្ណសរសើរ និងគ្រឿងឥស្សិយយសអនុស្សាវរីយ៍របស់ក្រសួង ជូនអង្គភាព និងបុគ្គលនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាដែលមានស្នាដៃឆ្នើមក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ។

leftcenterrightdel
លោក Ta Quang Dong ប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងគ្រឿងអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍” ជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ផ្ទាល់ (រូបថត៖ vov.vn)

លោក Ta Quang Dong បានវាយតម្លៃថា ក្នុងរយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងទេសចរណ៍រវាងវៀតណាម និងកម្ពុជាត្រូវបានអនុវត្តន៍យ៉ាងជិតស្និទ្ធ និងសម្បូរបែប។ ជាពិសេសក្នុងតួនាទី និងការរួមចំណែករបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការរៀបចំ ការតភ្ជាប់ និងបញ្ជូនព័ត៌មានទៅកាន់ភាគីនានា រួមចំណែកក្នុងសកម្មភាព ព្រឹត្តិការណ៍ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ កីឡា និងទេសចរណ៍ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងជិតស្និទ្ធ លើកកម្ពស់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនប្រកបដោយភាពចម្រុះ និងរស់រវើក ដែលបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Ta Quang Dong សង្ឃឹមថា នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានឹងបន្តគាំទ្រសកម្មភាពរបស់ក្រសួង ក៏ដូចជាបង្កើតទំនាក់ទំនង និងចំណុចលេចធ្លោបន្ថែមទៀតក្នុងទំនាក់ទំនងវប្បធម៌ កីឡា និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានចែករំលែកជាមួយគណៈប្រតិភូថា ទំនាក់ទំនងវៀតណាម-កម្ពុជា មានការអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានសសរស្តម្ភនយោបាយ ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនក៏ដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា និងទេសចរណ៍គួរតែបន្តជាគោលដៅអាទិភាពក្នុងទិសដៅសហប្រតិបត្តិការនាពេលខាងមុខរវាងវៀតណាម និងកម្ពុជា។ ជាពិសេស លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ វៀតណាម និងកម្ពុជា មានតម្រូវការ និងសក្តានុពលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់គោលដៅលេចធ្លោរបស់ប្រទេសទាំងពីរក្នុងស្មារតី “ដំណើរមួយ គោលដៅពីរ” ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ភាគីទាំងពីរបានឯកភាពគ្នា រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការក្នុងការទាញយកសក្តានុពលវប្បធម៌ និងទេសចរណ៍ និងឧត្តមភាពនៃប្រទេសទាំងពីរ។

តាងនាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានប្រគល់ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជូនស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងគ្រឿងអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុវប្បធម៌ កីឡា និងទេសចរណ៍” ជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ផ្ទាល់។

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ឧសភា ដោយមានការសម្តែងសិល្បៈវៀតណាមដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ភាគពាយព្យនៃប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan