leftcenterrightdel
ប្រតិភូចូលរួមពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងពិធីបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំនេះ គឺជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាប្រចាំ រួមចំណែកពង្រឹងចំណងមិត្តភាពជិតខាង និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា។ តាមរយៈព្រឹត្តការណ៍នេះ វៀតណាមមានបំណងចង់ឧទ្ទេសនាមដល់ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិអំពីភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម តាម​រយៈកម្មវិធីសម្តែងសិល្បៈប្រពៃណី រួមទាំងប្រភេទសិល្បៈមួយចំនួនដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។

leftcenterrightdel
លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ថ្លែងមតិក្នុងពិធី​បើកកម្មវិធី (រូបថត៖ vnanet.vn)

លោកអនុរដ្ឋមន្ត្រី Ta Quang Dong បានឲ្យដឹងថា៖ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ បន្តជាព្រឹត្តិការណ៍សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង" រវាង​ប្រទេសទាំងពីរ។

ក្នុងពិធីបើក ទស្សនិកជនយ៉ាងច្រើនកុះករដែលជាភ្ញៀវមកពីប្រទេសម្ចាស់ផ្ទះ តំណាងការទូតនៃបណ្តាប្រទេសក្នុងប្រទេស​កម្ពុជា និងប្រជាពលរដ្ឋនៃសហគមន៍ជនជាតិវៀតណាមជាច្រើនបានរីករាយជាមួយកម្មវិធីសម្តែងសិល្បៈដោយសិល្បករនៃមហោស្រពតន្ត្រី និងរបាំប្រជាប្រិយ Viet Bac៕

បកប្រែដោយ Huyen Trang