ក្នុងជំនួបជាមួយគណៈប្រតិភូវៀតណាម នៅថ្ងៃទី១៨ ខែមីនា លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះជំនួយដ៏មានប្រសិទ្ធភាពរបស់ក្រសួងការពារប្រទេសវៀតណាមជូនចំពោះក្រសួងការពារជាតិកម្ពុជាក្នុងគ្រប់វិស័យនិយាយរួម និងក្នុងវិស័យច្បាប់យោធា​ការពារជាតិនិយាយដោយឡែក។ ជាមួយគ្នានោះ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយក្នុងច្បាប់ការពារជាតិឆ្នាំ២០២៨ របស់វៀតណាមនឹងជួយឱ្យកម្ពុជាមានទិដ្ឋភាពទូទៅបន្ថែមទៀត រួមចំណែកជំរុញការកសាង និងសម្រេចសេចក្តីព្រាងច្បាប់ការពារជាតិកម្ពុជា។

leftcenterrightdel
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ទទួលជួបគណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម

លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ឲ្យដឹងថា នាពេលខាងមុខ កម្ពុជានឹងជំរុញការកសាង និងបញ្ចប់ប្រព័ន្ធច្បាប់យោធាការពារជាតិឱ្យបានឆាប់  រួមចំណែកបង្កើនកម្លាំងសម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីការពារប្រទេសជាតិ។

leftcenterrightdel
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ថតរូប​ជុំ​ជា​មួយ​ប្រតិភូ​ទាំង​ឡាយ

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារ គណៈប្រតិភូបានជួបធ្វើការជាមួយនាយកដ្ឋាននីតិកម្មក្រសួងការពារជាតិ និងបង្ហាញអំពីច្បាប់ការពារជាតិវៀតណាមនៅសកលវិទ្យាល័យការពារជាតិ និងសាលានាយទាហានសកម្ម។

តាមលោកវរសេនីយ៍ឯក Nguyen Viet Dung ដំណើរទស្សនកិច្ចលើកនេះ ក្នុង​បំណងអនុវត្ត​ជាក់ស្តែង​នូវ​ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធាការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ជួយគាំទ្រក្រសួងការពារជាតិកម្ពុជាក្នុងការស្រាវជ្រាវច្បាប់ការពារជាតិរបស់វៀតណាម រួមចំណែករក្សា និងពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការក្រោមពាក្យស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង” រវាងរដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan