leftcenterrightdel
មិត្តហ្វូនកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏ទូលំទូលាយ ទំនើប និងនិរន្តរភាពនៅប្រទេសកម្ពុជា

ថ្លែងក្នុងពិធីនេះ លោក Tao Duc Thang ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel បានលើកឡើងថា កាលពី១៥ ឆ្នាំមុន នៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនមិត្តហ្វូន ថ្នាក់ដឹកនាំ Viettel បានសន្យាវិនិយោគ ធ្វើអាជីវកម្មរយៈពេលវែង ប្រើប្រាស់ និងផ្ទេរបច្ចេកវិទ្យាទំនើបៗដើម្បីរួមចំណែកបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសង្គមសម្រាប់ប្រទេសកម្ពុជា។

leftcenterrightdel
លោក Tao Duc Thang ប្រធានសម្ព័ន្ធក្រុមហ៊ុន Viettel ថ្លែងនៅព្រឹត្ដិការណ៍

លោក Tao Duc Thang បានសង្កត់ធ្ងន់ថា “ដោយមានបំណងចង់បន្តរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល រួមទាំងចំណុចសំខាន់ៗចំនួន៥៖ ការអភិវឌ្ឍធនធានមនុស្ស  ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”។

តាងនាមសម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានអបអរសាទរចំពោះសមិទ្ធផលដែលកម្មាភិបាល និងបុគ្គលិកមិត្តហ្វូនចំនួន ២៨០០ នាក់ សម្រេចបាននាពេលកន្លងមក និងសម្តែងការគាំទ្រការធ្វើ​អាជីវកម្ម រួមដំណើរជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ថ្លែងក្នុងពិធី

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ "អង្គភាព​អាជីវកម្មបានបញ្ចប់គោលដៅកសាងសេវាទូរគមនាគមន៍ នាំមកនូវមោទនភាពជាតិ និងរួមចំណែកលើកកំពស់កិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោកក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា”។

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា “ជោគជ័យរបស់អង្គភាព​អាជីវកម្មបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព ភាពរុងរឿង និងសន្តិភាពរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ វាក៏ជាសញ្ញាល្អសម្រាប់អង្គភាពអាជីវកម្មបន្តវិនិយោគ និងអភិវឌ្ឍបណ្តាញទូរគមនាគមន៍របស់ខ្លួន  អាស្រ័យហេតុនេះទាក់ទាញទុនវិនិយោគកាន់តែច្រើនពីប្រទេសវៀតណាម និងប្រទេសដទៃទៀត។ អាចនិយាយបានថា ជោគជ័យរបស់ក្រុមហ៊ុនមិត្តហ្វូនគឺជាជោគជ័យរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា”៕

បកប្រែដោយ Pham Diep