ចូលរួមសន្និសីទនេះ វៀតណាមបានលើកសំណើអំពីអាទិភាពនិងសកម្មភាពក្នុងវិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ទប់ស្កាត់ការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ; ផ្លាស់ប្តូរការនេសាទនិងវារីវប្បកម្មឆ្ពោះទៅនិរន្តរភាព; ពង្រឹងភាពធន់តាមរយៈការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ។

leftcenterrightdel
រូបថត៖  hanoimoi.com.vn

វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងអាហារសកលតាមរយៈការរក្សាស្ថិរភាពការនាំចេញអង្ករនិងកសិផលផ្សេងៗទៀត រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ និងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីប្រែក្លាយប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវ ប្រកបដោយនិរន្តរភាពដល់ឆ្នាំ ២០៣០។

សន្និសីទ APRC-៣៧ បានកំណត់គោលដៅ ពន្លឿនវឌ្ឍនភាពក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនៅទូទាំងតំបន់ ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុកំពុងរារាំងដល់វឌ្ឍនភាពក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ជាពិសេសគោលដៅនៃការបញ្ឈប់ភាពក្រីក្រ និងការកាត់បន្ថយវិសមភាព៕

តាម vovworld.vn