leftcenterrightdel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖Hun Manet)

នៅថ្ងៃទី ៧ ធ្នូ ក្រសួងការបរទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានដោយបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងពីរដែលមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង។ ទំនាក់ទំនងនេះត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់​ និងប្រជាជននៃប្រទេសទាំងពីរ ហើយបានក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំងពីរ៕

បកប្រែដោយ Pham Diep