គណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ទៅបំពេញទស្សនកិច្ចនៅយោធភូមិភាគទី៤
កប.អនឡាញ - នាថ្ងៃទី ៣០ ខែវិច្ឆិកា គណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Marcelo Perez អនុប្រធាននយោបាយនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានទៅបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពប្រជាជនវៀតណាម។
នៅក្នុងជំនួប លោកឧត្តមសេនីយ៍ទោ Ha Tho Binh មេបញ្ជាការយោធភូមិភាគទី៤ បានសម្តែងនូវសេចក្តីរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅយោធភូមិភាគ។ លោកឧត្តមសេនីយ៍ទោ Ha Tho Binh បានណែនាំអំពីស្ថានការណ៍ និងប្រពៃណីរបស់យោធភូមិភាគ។
លោកឧត្តមសេនីយ៍ត្រី Marcelo Perez បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ Ha Tho Binh ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមនោសញ្ចេតនាដល់គណៈប្រតិភូ។ លោកឧត្តមសេនីយ៍ត្រី Marcelo Perez សម្តែងនូវក្តីសប្បាយរីករាយចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះការអភិវឌ្ឍរបស់វៀតណាម និងមនោសញ្ចេតនាដល់គុយបា។
    |
 |
ភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍ |
ក្នុងបរិយាកាសមិត្តភាព ភាពស្និទ្ធស្នាល ភាគីទាំងពីរបានរំលឹកឡើងវិញនូវមនោសញ្ចេតនាដ៏ពិសេសរបស់ប្រជាជនទាំងពីរវៀតណាម និងគុយបាចំពោះគ្នាទៅវិញទៅមក។ ក្នុងអំឡុងសម័យសង្គ្រាមដើម្បីការពារមាតុភូមិ វៀតណាមតែងតែទទួលបានការគាំទ្រទាំងសម្ភារៈ និងស្មារតីពីបក្ស រដ្ឋ និងប្រជាជនគុយបា។ នេះជាជំនួយដ៏ស្មោះស្ម័គ្ររបស់បក្ស រដ្ឋ និងប្រជាជនគុយបា ដែលបានរួមចំណែកបង្កើតកម្លាំងចលករដើម្បីជួយវៀតណាមទទួលបានជ័យជំនះ ហើយរំដោះប្រទេសជាតិ និងអនុវត្តមាគ៌ាឆ្ពោះទៅសង្គមនិយម ។ល៕
បកប្រែដោយ Huyen Trang