ថ្លែងមតិក្នុងកិច្ចប្រជុំពិភាក្សា លោកឧត្តមសេនីយ៍ត្រី Marcelo Perez អនុប្រធាននយោបាយនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ លើគ្រប់វិស័យ និងក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-គុយបា។ ជំនាន់វ័យក្មេងរបស់វៀតណាម និងគុយបាត្រូវទទួលបន្ត និងលើកតម្កើងប្រពៃណីល្អរបស់ជំនាន់មុនៗ ដោយខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាទំនាក់ទំនងពិសេសដែលមិនធ្លាប់មានពីមុនមក និងជាគំរូនៃទំនាក់ទំនងអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សា

ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកវរសេនីយ៍ឯក Tran Viet Nang ប្រធានគណៈយុវជនយោធា (អគ្គស្នងការដ្ឋាន​នយោបាយនៃកងទ័ពប្រជាជនវៀតណាម) ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា កិច្ចប្រជុំពិភាក្សារវាងនាយទាហានវ័យក្មេង វៀតណាម-គុយបា គឺជាឱកាសដ៏ល្អមួយសម្រាប់ភាគីទាំងពីរជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពយោធា និងការពារជាតិ រួមចំណែកតភ្ជាប់នាយទាហាននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត។

ដើម្បីឱ្យការផ្លាស់ប្តូរគណៈប្រតិភូរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរប្រព្រឹត្តទៅប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាព លោកវរសេនីយ៍ឯក Tran Viet Nang បានស្នើឱ្យភាគីទាំងពីរបន្តជំរុញការអប់រំ និងផ្សព្វផ្សាយអំពីអត្ថន័យ និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងប្រពៃណី និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-គុយបា ពង្រឹងការតស៊ូប្រឆាំងជំទាស់រាល់ឧបាយកលបំផ្លិចបំផ្លាញនៃអានុភាពអរិភាព សំដៅបំបែកចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ។ល។

នាថ្ងៃដដែល គណៈប្រតិភូនាយទាហានវ័យក្មេងនៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបាបានបំពេញទស្សនកិច្ច និងជួបប្រាស្រ័យនៅបញ្ជាការដ្ឋានលេខ ៨៦។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Minh Thang លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃបញ្ជាការដ្ឋានលេខ ៨៦ បានណែនាំអំពីបញ្ជាការដ្ឋានលេខ ៨៦ និងកងកម្លាំងនាយទាហានវ័យក្មេងរបស់បញ្ជាការដ្ឋានលេខ ៨៦។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរ និងសម្តែងនូវបំណងចង់ពង្រឹងសកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំង​នឹង​កម្លាំង​អមិត្ត និងការធានាសន្តិសុខព័ត៌មាននៅលើអ៊ីនធឺណិតផងដែរ៕

បកប្រែដោយ Huyen Trang