នាវាលេខ ២៦៣ ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យនៅកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៩ ខែកញ្ញា នាវាលេខ ២៦៣ និងក្រុមបេសកកម្មតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បញ្ចប់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាមួយកងទ័ពជើងទឹក កងយោធពលខេមរភូមិន្ទ ដោយជោគជ័យ។