ជាក់ស្តែងចំនួនអាហារូបករណ៍ទៅសិក្សានៅកម្ពុជា រួមមានថ្នាក់ឧត្តមសិក្សា និងក្រោយឧត្ដមសិក្សា ២០ នាក់ និងរៀនត្រៀមភាសាខ្មែរចំនួន ១៥  នាក់។ រយៈពេលបណ្តុះបណ្តាលសម្រាប់កម្មវិធីថ្នាក់ឧត្តមសិក្សាគឺ ៥ ឆ្នាំ និងក្រោយឧត្ដមសិក្សាគឺពី ៣ ទៅ ៤ ឆ្នាំ (រួមទាំងមួយឆ្នាំរៀនភាសាខ្មែរនៅកម្ពុជាសម្រាប់អ្នកដែលមិនចេះភាសាខ្មែរ)។ កម្មវិធីរៀនភាសាខ្មែរគឺពីរឆ្នាំ។

leftcenterrightdel
ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវនិងកម្ពុជា (រូបថត៖ Vietnamplus.vn)

ចំនួនអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវមានចំនួន ៦០ នាក់ រួមទាំងការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងអនុបណ្ឌិត និងវគ្គបណ្តុះបណ្តាលភាសាឡាវរយៈពេលខ្លី។ រយៈពេលបណ្តុះបណ្តាលគឺ ៥ ឆ្នាំសម្រាប់ថ្នាក់ឧត្តមសិក្សា និង ៣ ឆ្នាំសម្រាប់សញ្ញាប័ត្រអនុបណ្ឌិត (រួមទាំងមួយឆ្នាំរៀនភាសាឡាវសម្រាប់អ្នកដែលមិនចេះភាសាឡាវ)។ កម្មវិធីរៀនភាសាឡាវគ្រាន់តែមាន​រយៈពេលពីរឆ្នាំ។

បេក្ខជនដែលបានជ្រើសរើសនឹងត្រូវបានរដ្ឋាភិបាលឡាវ និងកម្ពុជាផ្ដល់អាហារូបករណ៍ រួមទាំងថ្លៃបណ្តុះបណ្តាល ថ្លៃស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ហើយចំណាយត្រូវបានអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលនៃប្រទេសទាំងនេះសម្រាប់និស្សិតអន្តរជាតិ។ រដ្ឋាភិបាលវៀតណាមផ្តល់ចំណាយបន្ថែមលើការរស់នៅប្រចាំខែ ថ្លៃធ្វើដំណើរ ថ្លៃធ្វើលិខិតឆ្លងដែន ទិដ្ឋាការ ធានារ៉ាប់រងសុខភាព និងថ្លៃសំបុត្រយន្តហោះទៅវិញទៅមកសម្រាប់និស្សិតអន្តរជាតិតាមកិច្ចព្រមព្រៀងអាហារូបករណ៍នៅប្រទេសកម្ពុជា និង​ឡាវ។

បេក្ខជនគ្រាន់តែបានចុះបញ្ជីសម្រាប់មុខវិជ្ជាសិក្សាតែមួយគត់ ហើយមិនត្រូវបានផ្លាស់ប្តូរមុខជំនាញ និងគ្រឹះស្ថានបណ្តុះបណ្តាល​បន្ទាប់ពីចុះបញ្ជី។ ថ្ងៃផុតកំណត់ទទួលពាក្យគឺថ្ងៃទី ១០ ខែសីហា៕

បកប្រែដោយ Pham Diep