លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហព័ន្ធសមាគមដែលតែងតែជាស្ពានតភ្ជាប់សំខាន់​នាពេលកន្លងមក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍អាជីវកម្មសេវាកម្ម logistics វៀតណាមជាមួយ​សហគមន៍អាជីវកម្មសេវាកម្ម logistics លើពិភពលោក រួមចំណែកជំរុញការអភិវឌ្ឍវិស័យ logistics តាមរយៈនោះកាត់បន្ថយការចំណាយដឹកជញ្ជូននិងតំលៃ ព្រមទាំងបង្កើនការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច អាជីវកម្ម និងផលិតផល និងសេវាកម្ម។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បង្កើនការតភ្ជាប់សេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមមានគោលការណ៍អភិវឌ្ឍវិស័យ logistics ធ្វើសមាហរណកម្ម ទំនើប ក្លាយជាវិស័យសេវាកម្មដែលនាំមកនូវតម្លៃបន្ថែមខ្ពស់ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធគមនាគមនិងដឹកជញ្ជូន។ ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព លើកកម្ពស់គុណភាពធនធានមនុស្ស និងបរិវត្ដកម្មឌីជីថល និងការអនុវត្តបច្ចេកវិទ្យា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Ivan Petrov ប្រធានសហព័ន្ធសមាគមដឹកបញ្ជូនអន្តរជាតិ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើសហព័ន្ធសហភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងជួយបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេវាកម្ម logistics វៀតណាមដល់ឆ្នាំ ២០៣៥ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងចែករំលែកចក្ខុវិស័យ និងផ្ដល់ប្រឹក្សាលើគោលការណ៍ រៀនសូត្របទពិសោធន៍និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអំពាវនាវឲ្យវិនិយោគចូលក្នុងកំពង់ផែសមុទ្រធំៗ ជួយបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យាការគ្រប់គ្រង លើកកំពស់ការប្រកួតប្រជែង និងគុណភាពនៃសេវាកម្ម logistics របស់វៀតណាមតាមទិសដៅបរិវត្ដកម្មឌីជីថល បរិវត្ដកម្មបៃតង សេដ្ឋកិច្ចវិលជុំ រួមចំណែកដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួនដែលផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព។ រដ្ឋាភិបាលវៀតណាមសន្យានឹងរួមដំណើរជាមួយដៃគូនានាក្នុងនិងក្រៅប្រទេស ព្រមទាំងជួយគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម-សេវាកម្ម រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេវាកម្ម logistics។

លោក Ivan Petrov ប្រធាន FIATA មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រវៀតណាម។ លោក Ivan Petrov បានវាយតម្លៃថា វៀតណាមគឺជាកន្លែងវិនិយោគប្រកបដោយសុវត្ថិភាពបំផុតនិងពោរពេញទៅដោយសក្តានុពល។ លោក Ivan Petrov បន្ថែមថា ការរៀបចំសន្និបាតប្រចាំឆ្នាំ FIATA ២០២៥ ក៏ដូចជាការដែល FIATA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងាររបស់វៀតណាមនឹងរួមចំណែកជំរុញការអភិវឌ្ឍ បច្ចេកទេសឌីជីថលនៃវិស័យ logistics នៅ​វៀតណាមនិងជួយ​វៀត​ណាមក្លាយជាមជ្ឈមណ្ឌលធំៗនៃ logistics និងការដឹកជញ្ជូន...៕

បកប្រែដោយ Pham Diep