លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម  បានសម្តែងនូវសេចក្តីរីករាយដោយឃើញ ថា ក្នុងយៈពេលកន្លងមក ប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងការទូត។ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទទួលជួបលោក ញ៉ែម វ៉ាលី (រូបថត៖ nhandan.vn)

លោកប្រធាន Do Van Chien បានលើកច្បាស់ថា គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងអនុវត្តខ្លឹមសារដែលសន្យាដោយភាគីទាំងពីរនាពេលខាងមុខ។ ជាពិសេស គឺផ្តោតទៅលើការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំប្រធានរណសិរ្សទាំងបី កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសឡាវ។

លោកប្រធាន Do Van Chien សង្ឃឹមថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជានឹងបន្តយកចិត្តទុកដាក់ គាំទ្រនិងចាត់វិធានការដោះស្រាយបញ្ហាលំបាក បង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនវៀតណាមរក្សាលំនឹងជីវភាពរស់នៅនៅកម្ពុជា។

ក្នុងជំនួបនេះដែរ លោក ញ៉ែម វ៉ាលី បានឲ្យដឹងថា ប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នាពេលថ្មីៗនេះ កម្ពុជាបានរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដោយជោគជ័យដែលទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរពីសហគមន៍អន្តរជាតិចំពោះសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកនេះ គណៈប្រតិភូកីឡាវៀតណាមទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍នៅពេលឈរកំពូលតារាងចំណាត់ថ្នាក់៕

បកប្រែដោយ Thanh Cong