នេះជាការអះអាងរបស់លោក Steve Biegun អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing ក្នុងជំនួបជាមួយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុង Detroit សហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែឧសភា។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជួបធ្វើការជាមួយលោក Steve Biegun អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing (រូបថត៖ vov.vn)

ក្នុងជំនួបនោះ លោក Steve Biegun បានឲ្យដឹងថា នាពេលខាងមុខ សកម្មភាពរបស់សាជីវកម្ម Boeing នៅវៀតណាម នឹងផ្តោតលើទិសដៅសំខាន់ៗចំនួន ៣ រួមមាន៖  ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅក្នុងវិស័យអាកាសចរណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាម; កិច្ចសហប្រតិបត្តិការក្នុងវិស័យជាក់ស្តែងមួយចំនួនដូចជា ឧទ្ធម្ភាគចក្រ ការដឹកជញ្ជូន; វិនិយោគក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ និងឧបករណ៍អាកាសចរណ៍នៅវៀតណាម។

រីឯខ្លួនវិញ លោក Nguyen Hong Dien រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ថា ការដែលសាជីវកម្ម Boeing មានបំណងចង់កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងទីផ្សារវៀតណាម និងមានបំណងចង់សហការយ៉ាងស៊ីជម្រៅជាមួយវៀតណាមដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ ជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕

តាម vovworld.vn