វៀតណាម និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកីឡា និងទេសចរណ៍
កប.អនឡាញ - ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ក្នុងឱកាសនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) នាថ្ងៃទី៦ ខែឧសភា លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងកម្ពុជា ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
នៅក្នុងជំនួបនេះ លោក Nguyen Van Hung រដ្ឋមន្ត្រី និងសមភាគីកម្ពុជាបានពិភាក្សា និងវាយតម្លៃស្ថានភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរនាពេលកន្លងមក ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ការផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីលើវិស័យទេសចរណ៍។ល។
    |
 |
លោក Nguyen Van Hung រដ្ឋមន្ត្រី និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ (រូបថត៖ vnanet.vn) |
ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការទេសចរណ៍នាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានឯកភាពផ្តល់អាទិភាពលើការអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ និងកំណត់ហេតុនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍រួមវៀតណាម-កម្ពុជាលើកទី៣ ឆ្នាំ២០២២ លើកទឹកចិត្តធុរកិច្ច និងមូលដ្ឋាននៃភាគីទាំងពីរសហការស្រាវជ្រាវ និងកសាងផលិតផលទេសចរណ៍ថ្មី ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរមកពីប្រទេសទាំងពីរ និងមកពីប្រទេសទីបី ហើយបន្តគាំទ្រ និងលើកទឹកចិត្តធុរកិច្ចនៃភាគីនិមួយចូលរួមក្នុងពិព័រណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ ជំរុញសកម្មភាពសហប្រតិបត្តិការក្នុងការទទួលស្វាគមន៍គណៈប្រតិភូមកពិនិត្យ ដើម្បីពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ - ទិសដៅតែមួយ។ល។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពពង្រឹងការពិភាក្សា និងការចែករំលែកបទពិសោធន៍ក្នុងការបណ្តុះបណ្តាល និងអប់រំទេសចរណ៍ រួមទាំងការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍អំពីភាសាវៀតណាម និងភាសាខ្មែរ ក៏ដូចជាកសាងកម្មវិធីផ្លាស់ប្តូរនិស្សិត ដើម្បីស្វែងយល់ទីផ្សារទេសចរណ៍ក្នុងប្រទេសនីមួយៗ បង្កើនការផ្លាស់ប្តូរព័ត៌មានទីផ្សារ ព្រមទាំង ជំរុញការវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈវេទិកា និងព្រឹត្តិការណ៍រវាងប្រទេសទាំងពីរ ព្រមទាំងជួយសម្រួលដល់ដំណើរការវិនិយោគស្របតាមច្បាប់របស់ប្រទេសនីមួយៗ។
នៅក្នុងជំនួបនេះ លោក Nguyen Van Hung រដ្ឋមន្ត្រី និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងកម្ពុជា ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ស្របតាមច្បាប់របស់ប្រទេសទាំងពីរ និងសន្ធិសញ្ញាអន្តរជាតិដែលប្រទេសនីមួយៗជាសមាជិក៕
បកប្រែដោយ Thuy Anh