leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសម្តែងការចាប់អារម្មណ៍ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោក​បាន​ឃើញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ។ លោកបានអបអរសាទរចំពោះសមិទ្ធិផលក្នុងទំនាក់ទំនងបរទេស និងកិច្ចការផ្ទែក្នុងរបស់កម្ពុជា នាពេលកន្លងមក និងបានសម្តែងនូវទំនុកចិត្តថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗក្នុងដំណើរការកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជឿជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ (ASEAN Para Games 12) នៅខែមិថុនា ឆ្នាំ២០២៣ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបំពេញតាមការរំពឹងទុកក្នុងរយៈពេល ៦០ ឆ្នាំកន្លងមករបស់ប្រជាជនកម្ពុជា រួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការកសាងសហគមន៍អាស៊ានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព។

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា ការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុង SEA Games 32 ដែលមានសមាជិកជាង ១០០០ នាក់ (ក្នុងចំណោមអ្នកចូលរួមសរុបប្រហែល ១០០០០ នាក់ ចូលរួម SEA Games 32 ក្នុងចំណោម ១១ ប្រទេស) និងការចូលរួមក្នុងវិញ្ញាសា ៣០/៣៦ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ការគាំទ្រយ៉ាងសកម្មរបស់វៀតណាមសម្រាប់កម្ពុជានិយាយដោយឡែក និងអាស៊ាននិយាយរួម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang សម្តេចពិជ័យសេនា ទៀ បាញ់ និង​ប្រតិភូ​ទាំង​ឡាយ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកីឡាវៀតណាម ដែលអញ្ជើញមកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមពិធីបើកការប្រកួតកីឡា SEA Games លើកទី៣២ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់អត្តពលិកវៀតណាម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រមួយ​ បន្ទាប់ពីជាង ៦០ ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍របស់ស៊ីហ្គេម ​ហើយទន្ទឹមនឹងនោះបានរំលឹកពីជោគជ័យរបស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ និងថ្លែងអំណរគុណវៀតណាមដែលបានចែករំលែកបទពិសោធន៍ គាំទ្រយ៉ាងសកម្ម  រួមចំណែកជួយដល់កម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានល្អ សម្តេចពិជ័យ ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជានឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់គណៈប្រតិភូកីឡាវៀតណាម ក៏ដូចជាគណៈប្រតិភូដទៃទៀត រួមទាំងកន្លែងស្នាក់នៅឥតគិតថ្លៃសម្រាប់កីឡាករ កីឡាការិនី និងសិទ្ធិទូរទស្សន៍ផងដែរ៕

បកប្រែដោយ Duy Hoan