leftcenterrightdel
ទិដ្ឋភាពនៃ​ពីធីបើក​

ទន្ទឹមនឹងការរីកចម្រើននៃការអភិវឌ្ឍន៍មនុស្សជាតិ កំណើតនៃព្រឹត្តិការណ៍កីឡាត្រូវបានចាត់ទុកជាទូតនាំសារសន្តិភាព រួមចំណែកផ្សះផ្សារបួសសង្រ្គាម និងការបង្រួបបង្រួមក្រុមជនជាតិទាំងអស់ ដើម្បីអោយទ្វីបទាំងប្រាំអាចឈានទៅមុខជាមួយគ្នា។ ទាំងព្រឹត្តិការណ៍កីឡាអូឡាំពិក កីឡាអាស៊ី ហើយនិងស៊ីហ្គេមនេះ ស្មារតីនៃភាព លឿនជាង ខ្ពស់ជាង ខ្លាំងជាង និងរួមជាមួយគ្នា” តែងតែក្លាយជាចំណងសាមគ្គីភាពរឹងមាំ ដើម្បីផ្សារភ្ជាប់ប្រទេសនិមួយៗ និងជនជាតិនីមួយៗ។

leftcenterrightdel
ក្រុម​កីឡាវៀត​ណាម​នៅ​ពីធី​បើក​

ជាប្រទេសដែលចេញផុតពីការឈឺចាប់នៃសង្គ្រាម កម្ពុជាយល់ពីតម្លៃនៃសន្តិភាព។ អាស្រ័យហេតុនេះ ពាក្យស្លោកថា «កីឡារស់ក្នុងសន្តិភាព» តែងតែត្រូវបានប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ផ្សព្វផ្សាយយ៉ាងខ្លាំងទៅដល់មិត្តក្នុងតំបន់ និងអន្តរជាតិ។ ក្នុងរយៈណពេល ១០ ឆ្នាំ ចាប់តាំងពីកម្ពុជាបានយល់ព្រមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ប្រទេសនេះបានបោះជំហានទៅមុខយ៉ាងរឹងមាំ។ កីឡាដ្ឋានទំនើបៗជាច្រើនត្រូវបានសាងសង់; ក្រុមកីឡាជាតិត្រូវបានយកចិត្តទុកដាក់លើការហ្វឹកហាត់ ដែលបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ។ នេះក៏ជាឱកាសសម្រាប់កម្ពុជាផ្សព្វផ្សាយដល់ពិភពលោកនូវប្រទេសសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ទន្ទឹមនឹងនោះ លើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។

leftcenterrightdel
ការ​សម្តែង​សិល្បៈមួយ​នៅ​ក្នុង​ពិធីបើក​

ក្រោមមូលបទ “ដើមកំណើតខ្មែរ” ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ មានសំឡេង ពន្លឺ ដែលនិទានរឿងអំពីដំណើរការអភិវឌ្ឍរបស់ជនជាតិខ្មែរ និងប្រជាជនកម្ពុជា រួមមាន ៣ វគ្គ៖ ភាពរុងរឿងនៃអរិយអង្គរ; ស្នាមញញឹមខ្មែរ និងអនាគតកម្ពុជា។

ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ រូបភាពនៃវប្បធម៌ និងប្រជាជនកម្ពុជា បានលេចចេញនូវភាពរួសរាយរាក់ទាក់ តាមរយៈការសម្តែងសិល្បៈប្រពៃណីដូចជា៖ របាំអប្សរា ល្ខោនស្បែកធំ និងវាយស្គរជាដើម។ ថ្លែងក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕

បកប្រែដោយ Duy Hoan